Customer Support: 085292910

Need Help?

ត្រសក់ស្រូវ ជួយសុខភាពខ្លាំង ជាពិសេសអ្នកចង់បញ្ចុះទម្ងន់

Jun 11, 2022

យើងដឹងហើយថា ផ្លែត្រសក់ស្រូវគឺមានរសជាតិផ្អែមពីធម្មជាតិ ហើយជាទូទៅវាត្រូវបានគេពេញនិយមយកទៅធ្វើជាបង្អែមសម្រាប់ទទួលទាន។ ផ្លែត្រសក់ត្រូវក្នុងមួយផ្លែមានជាតិទឹកដល់ទៅ ៩៥ភាគរយ ហើយវាក៏សម្បូរទៅដោយជីវជាតិបំប៉នជាច្រើនសន្ធឹកសន្ធាប់ដែលមានប្រយោជន៍សម្រាប់សុខភាព។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលលោកអ្នកអាចទទួលបានពីផ្លែត្រសក់ស្រូវ ៖


១. ជួយបង្កើនថាមពល
ផ្លែត្រសក់ស្រូវមួយផ្លែគឺសម្បូរទៅដោយវីតាមីន B ដែលជាវីតាមីនដ៏សំខាន់មួយដែលរាងកាយមនុស្សយើងត្រូវការក្នុងការផលិតថាមពល។ វីតាមីន B នេះរាងកាយយើងត្រូវការវាដើម្បីដំណើរការស្ករក្នុងសរសៃឈាម និងដំណើរការ កាបូអ៊ីដ្រាត។ ហេតុនេះប្រសិនបើលោកអ្នកទទួលទានផ្លែត្រសក់ស្រូវ នឹងអាចជួយផ្តល់ថាមពលដល់រាងកាយបានយ៉ាងល្អ។

២. ជួយបញ្ចុះទម្ងន់
នៅក្នុងត្រសក់ស្រូវគឺមានកម្រិតជាតិសូដ្យូម និកាឡូរីទាប។ ដោយសារតែផ្លែត្រសក់ស្រូវមានជាតិទឹកច្រើន គឺវាអាចជួយធ្វើឲ្យលោកអ្នកឆ្អែតបានយូរ ខណៈពេលដែលជាតិផ្អែមនៅក្នុងត្រសក់ស្រូវអាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកបាន។

៣. ជួយដល់សុខភាពបេះដូង
ជាការពិតណាស់ ផ្លែត្រសក់ស្រូវ គឺអាចជួយបញ្ឈប់កំណកឈាមដែលអាចបង្កជាជម្ងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងបានយ៉ាងល្អ។ ផ្លែនេះវាអាចជួយកាត់់បន្ថយហានិភ័យពីជំងឹបេះដូងបានដោយបន្ថែមជាការសម្រួលដល់សរសៃឈាមនៅក្នុងរាងកាយវិញ ។

៤. ជួយដល់សុខភាពតម្រងនោម
យើងដឹងហើយថា ផ្លែត្រសក់ស្រូវគឺសម្បូរទៅដោយជាតិទឹក។ លក្ខណៈបែបនេះហើយដែលវាមានប្រយោជន៍យ៉ាងខ្លាំងទៅដល់អ្នកដែលមានជំងឺតម្រងនោម។ ហេតុនេះហើយ អ្នកគួរតែទទួលទានផ្លែត្រសក់ស្រូវឲ្យបានជាប្រចាំដើម្បីថែទាំតម្រងនោមរបស់អ្នកឲ្យមានលក្ខណៈល្អប្រសើរ។

៥. ជួយដល់ការរំលាយអាហារ
ប្រសិនបើលោកអ្នកមានបញ្ហាពិបាកក្នុងការរំលាយអាហារ លោកអ្នកអាចទទួលទានផ្លែត្រសក់ស្រូវឲ្យបានជាប្រចាំ ព្រោះសារធាតុដែលមាននៅក្នុងផ្លែត្រសក់ស្រូវនឹងជួយសម្រួលដល់ចលនាពោះវៀនរបស់លោកអ្នកឲ្យមានភាពងាយស្រួលជាងមុន។ សារធាតុខនិជដែលមាននៅក្នុងផ្លែត្រសក់ស្រូវ ក៏អាចកាត់បន្ថយជាតិអាស៊ីតដែលតែងតែបង្កការរំខានដល់ការរំលាយអាហារផងដែរ ៕

 សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?