Customer Support: 085292910

Need Help?

សណ្ដែកបារាំង មានអត្ថប្រយោជន៍ខ្លាំង គួរតែញាំឱ្យបានញឹកញាប់ 

Jun 11, 2022

សណ្ដែកបារាំងជាប្រភេទសណ្ដែកមួយប្រភេទដែលសម្បូរដោយជាតិសរសៃ និងវីតាមីនជាច្រើនជួយដល់រាងកាយរបស់យើង
ជាច្រើន​។ ក្នុងនោះវាក៏មានអត្ថប្រយោជន៍ជួយការពារអ្នកពីជំងឺដូចជា ៖

១. ជំនួយស្រ្ដីដែលមានផ្ទៃពោះ

សណ្តែកបារាំងសំបូរទៅមីតាមីនជាច្រើនដែលល្អបំផុតសម្រាប់ស្រ្ដីដែលមានផ្ទៃពោះ។ វាជួយការពារទារកដែលនៅក្នុងផ្ទៃឱ្យ
មានការលូតលាស់បានល្អ និងការពារកុំអោយទារកមានពិការភាពពីបំពង់សរសៃប្រសាទ។ ហើយវាថែមទាំងជួយដល់ការលូត
លាស់និងការអភិវឌ្ឍបេះដូងរបស់ទារក និងការពារប្រឆាំងនឹងជំងឺហឺតថែមទៀតផង។

២. ថែរក្សាសុខភាពបេះដូង

វត្តមាននៃជាតិសរសៃដែលមានបរិមាណច្រើននៅក្នុងសណ្តែកទាំងនេះជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលខ្ពស់ក្នុងរាងកាយ។ តាស្យូមដែលមាននៅក្នុងសណ្តែកបារាំងអាចជួយក្នុងការគ្រប់គ្រងសម្ពាធឈាមរួមជាមួយនឹងការរក្សាបេះដូងឱ្យមានសុខភាពល្អ ។

៣. ប្រឆាំងនឹងជំងឺមហារីក

ជាតិសរសៃក៏ជួយកាត់បន្ថយពេលវេលានៃការប៉ះពាល់នៃសារធាតុពុលនិងការផ្សារភ្ជាប់សារធាតុគីមីដែលបង្ករឱ្យមានជំងឺ
មហារីកជាមួយនឹងស្រទាប់ពោះវៀន។ សណ្ដែកបារាំងដើរតួជាថ្នាំបញ្ចុះលាមកដែលការពារភ្នាសរំអិលនៃពោះវៀនធំពីការវាយប្រហាររបស់រ៉ាឌីកាល់សេរីបានយ៉ាង
ប្រសើរ។

៤. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

វត្តមាននៃជាតិសរសៃនៅក្នុងសណ្តែកបៃតងមួយនេះធ្វើឱ្យការរំលាយអាហារកាបូអ៊ីដ្រាតថយចុះដោយការពារការកើនឡើង
កម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម។ ហើយក្នុសណ្ដែកនេះវាក៏ជួយរក្សាអាំងស៊ុយលីនរបស់អ្នកឱ្យឋិតថេរ
ដើម្បីការពារអ្នកពីជំងឺទឹកនោមផ្អែមផងដែរ ៕

 សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?