Customer Support: 085292910

Need Help?

អត្ថប្រយោជន៍ធំៗ ទាំង ៥ របស់ ផ្លែ Cherry

Jun 10, 2022

ផ្លែ Cherry គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ថែមទាំងមានរសជាតិឆ្ងាញ់ខ្លាំងទៀតផង ។ យ៉ាងណាមិញ ផ្លែ Cherry ត្រូវបានគេសិក្សាស្រាវជ្រាវឃើញអំពីអត្ថប្រយោជ៍ជាច្រើន ដែលជំនួយដល់សុខភាពរាងកាយ និងសម្រស់ផងដែរ ។ តោះ! មកដឹងពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែ Cherry តាមរយៈអត្ថបទខាងក្រោម ៖

១. ផ្លែ Cherry អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ 
ប្រសិនបើអ្នកចង់ទប់ទល់នឹងជំងឺនៅពេលរដូវត្រជាក់ និងជំងឺផ្តាសាយខិតជិតមកដល់ នោះការទទួលទានអាហារសម្រន់ជាមួយផ្លែ cherries ខ្លះអាចជាការល្អសម្រាប់សុខភាពរបស់អ្នក។ ព្រោះផ្លែ cherries មានផ្ទុកទៅដោយវីតាមីន C ដែលជួយអ្នកក្នុងការការពារពីជំងឺផ្តាសាយ។
២. ផ្លែ Cherry អាចជួយឱ្យគេងលក់ស្រួល 
ការញុំាផ្លែ cherries មុនពេលចូលគេងអាចជួយឱ្យអ្នកគេងលក់ស្រួល និងមិនធ្វើឱ្យឡើងគីឡួទៀតផង។ Melatonin គឺជាសារធាតុគីមីដែលត្រូវបានផលិតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល ប៉ុន្តែវាក៏ត្រូវបានគេរកឃើញនៅក្នុងអាហារមួយចំនួនដូចជា ផ្លែ cherries ផ្លែចេក និងអាហារផ្លែឈើផ្សេងៗទៀត ។


៣. ផ្លែ Cherry អាចធ្វើឱ្យប្រសើរឡើងនូវការលំហាត់ប្រាណ 
ការឈឺចាប់ក្រោយហាត់ប្រាណ អាចជាសញ្ញាមួយដែលអ្នកទទួលបានការហាត់ប្រាណមិនបានល្អ។ អ្នកជំនាញបាននិយាយថាផ្លែ Cherry អាចជាអាហារសម្រន់ដែលជួយជំនួយដល់ការហាត់ប្រាណរបស់អ្នក។ អ្នកគួរតែញុំាវា ៣០នាទី មុនទៅហាត់ប្រាណ ឬក៏អាចញុំាផ្លែ Cherry ជាប្រចាំថ្ងៃ ដើម្បីឱ្យការហាត់ប្រាណរបស់អ្នកឱ្យមានប្រសិទ្ធិភាព។
៤. ផ្លែ Cherry អាចកាត់បន្ថយការឈឺចាប់សន្លាក់ 
បុគ្គលដែលមានបញ្ហាឈឺសន្លាក់ គួរតែជ្រើសរើសការបរិភោគ ផ្លែ Cherry ជាអាហារសម្រន់ ដើម្បីជួយកាត់បន្ថយនៃការឈឺសន្លាក់របស់អ្នក។ ដោយសារតែកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុង ផ្លែ Cherry បានជះឥទ្ធិពលជាវិជ្ជមានទៅលើការកាត់បន្ថយការឈឺសន្លាក់ ចំពោះបុគ្គលដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
៥. ផ្លែ Cherry អាចធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង 
ជំងឺបេះដូង គឺជាឃាតករលេខមួយនៅសហរដ្ឋអាមេរិក ប៉ុន្តែការញុំាផ្លែ cherries អាចជួយរក្សាប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ។ ព្រោះវាមានផ្ទុកនូវសារធាតុប៉ូតាស្យូម និងប៉ូលីហ្វេណុលប្រឆាំងអុកស៊ីតកម្មអាចជួយលើកកម្ពស់សុខភាពបេះដូងព្រោះវាទាំងពីរអាចការពារជំងឺបេះដូង ៕

 សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 
 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?