Customer Support: 085292910

Need Help?

ស៊ុត ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់សុខភាព

Jun 04, 2022

ពងមាន់ ជាប្រភេទស៊ុត ដែលងាយរក ងាយទិញ និង ងាយចំអិនហូប។ វាជាប្រភពអាហារដ៏សំខាន់ សំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដែលចាំបាច់បំផុតសំរាប់ការលូតលាស់និងសុខភាពរាងកាយ ។ តើរបបអាហាររបស់លោកអ្នកមានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ដែរឬទេ? មិនបាច់ចំណាយពេលវេលាគិតថាគួរញុំាម្ហូបអ្វីដើម្បីបំពេញសារធាតុចិញ្ចឹមទាំងនេះទេ ព្រោះការហូបស៊ុតមាន់ ត្រឹម  ២ទៅ៣គ្រាប់ក្នុងមួយថ្ងៃ នឹងអាចជួយបំពេញរាល់កង្វះសារធាតុចិញ្ចឹមសំខាន់ៗបាន ។

 

១.​ សារធាតុចិញ្ចឹម៖ នៅក្នុងពងទា មានផ្ទុកនូវសារធាតុប្រូតេអ៊ីនជាច្រើនដែលជួយបំប៉នដល់សុខភាព។ នៅក្នុងផ្នែកពណ៌លឿងនៃពងទាមានផ្ទុកនូវសារធាតុវីតាមីន និងរ៉ែជាច្រើនប្រភេទដូចជា កាល់ស្យូម ជាតិដែក ម៉ាញេស្យូម ប៉ូតាស្យូម ស័ង្គសី​ វីតាមីនបេ ១២​(B12)  វីតាមីនឌី (D) កាឡូរី។

២. អត្ថប្រយោជន៍របស់ពងទា៖ ពងទាអាចចាត់ទុកជា អាហារមួយដែលសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ជាច្រើនសម្រាប់សុខភាព។ ពងពណ៌លឿង មានអត្ថប្រយោជន៍ជាច្រើន ដែលអាចជួយការពារលោកអ្នកពីជំងឺពោះវៀន ជួយដល់ប្រព័ន្ធភាពស៊ាំ ជួយបញ្ចុះសម្ពាធឈាម និងបង្ការភ្នែកពីជំងឺផ្សេងៗ។​ វាមានផ្ទុកនូវសារធាតុ carotene cryptoxanthin zeaxanthin និង lutein ដែលជួយដល់សុខភាពភ្នែក ការពារពីជំងឺបេះដូង​ និងជំងឺមហារីកមួយចំនួន។ វាក៏មានផ្ទុក lecithin និង choline ដែលសារធាតុចិញ្ចឹមដែលមានប្រយោជន៍សម្រាប់សុខភាពកោសិកា ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធបញ្ជូនព័ត៌មានរបស់ណឺរ៉ូន និងខួរក្បាល។ ការសិក្សាទៅលើមនុស្សជាង ២២០០ នាក់បានបង្ហាញថា បរិមាណ choline ច្រើននៅក្នុងឈាមបានជួយឲ្យខួរក្បាលមានដំណើរការល្អ ៕

 សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?