ពេលមានបញ្ហាសុខភាពផ្លូវភេទ បុរសមានភាពខ្មាស់អៀនច្រើនជាងនារី ! នេះហើយជាវិធីដោះស្រាយដ៏ល្អបំផុត
Jun 04, 2022
នៅពេលអ្នកគិតដល់សុខភាពផ្លូវភេទ ចំណុចដែលអ្នកប្រហែលជានឹកឃើញដំបូងគេគឺសុខភាពបន្តពូជ ឬការជៀសវាងការឆ្លងជំងឺកាមរោគ។ ខាងក្រោមនេះ គឺជាបញ្ហាកាមរោគដែលបុរសៗជាច្រើនជួបប្រទះ ៖
១. ដុំពកនៅជិតប្រដាប់បន្តពូជ
ការពិនិត្យមើលបរិវេណជុំវិញប្រដាប់ភេទ ដើម្បីដឹងថាយើងមានដុំពកឬអត់ ជារឿងសំខាន់ណាស់ ពីព្រោះបរិវេណនោះងាយរងគ្រោះ ហើយដុំពកអាចកើតមានដោយសារតែរោមកប់ក្នុងសាច់។ មួយវិញទៀត វាក៏អាចជាសញ្ញាដុះសាច់លើប្រដាប់ភេទឬការឆ្លងមេរោគ។
២. ការធ្លាក់ទឹករម្អិល
ប្រសិនបើប្រុសៗយើងសង្កេតឃើញមានធ្លាក់ទឹករម្អិលខុសពីធម្មតាចេញពីលិង្គ វាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវភេទ។ ពិតណាស់ ការធ្លាក់ទឹករម្អិលដែលមានពណ៌លឿង ឬបៃតង អាចបញ្ជាក់ពីជំងឺប្រមេះទឹកបាយ ខណៈពេលដែលការធ្លាក់ទឹករម្អិលពណ៌ស អាចជាសញ្ញានៃជំងឺtrichomoniasis ប៉ុន្តែបើការធ្លាក់ទឹករម្អិលពណ៌សនេះមានសភាពខាប់ និងមិនមានក្លិនទេនោះ វាអាចជាសញ្ញានៃការឆ្លងមេរោគផ្សិត។
៣. ក្រហាយនៅពេលនោម
ជាមួយគ្នានេះដែរ ការនោមក្រហាយ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពផ្លូវភេទដូចគ្នា។ ជាធម្មតា វាបង្ហាញពីការឆ្លងមេរោគប្រព័ន្ធទឹកនោម ដែលមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចជាជំងឺកាមរោគ ដូចជាជំងឺប្រមេះទឹកថ្លា ឬជំងឺប្រមេះទឹកបាយផងដែរ។
៤. ឈឺចាប់នៅបរិវេណប្រដាប់ភេទ
ការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយ ជាសញ្ញាដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់ ជាពិសេសនៅជិតបរិវេណប្រដាប់ភេទ ឬពោះ។ ឧទាហរណ៍ ការហើមពងស្វាស ការធ្លាក់ឈាម ឬឈឺចាប់អំឡុងពេលរួមភេទ សុទ្ធតែបញ្ជាក់ថារាងកាយរបស់យើងអាចកើតជំងឺកាមរោគ ឬឆ្លងមេរោគ ។
ដោយសារតែមានភាពខ្មាស់អៀន បុរសជាច្រើនបានសម្រេចចិត្តមិនទទួលការពិគ្រោះ និង ព្យាបាលដែលធ្វើឱ្យបង្កជាផលប៉ះពាល់ខ្លាំងទៅជាជំងឺធ្ងន់ធ្ងរ ដែលពីបាកក្នុងការស្រោចស្រង់ ។ ជាមួយគ្នានេះដែរ Grandmed អេប បានដោះស្រាយបញ្ហានេះ បានដោយងាយស្រួល ដោយលោកអ្នកអាចធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យជំនាញកាមរោគ ដែលមានទាំងគ្រូពេទ្យបុរស និង ស្ត្រី ងាយស្រួលក្នុងការជ្រើសរើស ។ លើលពីនេះទៅទៀត លោកអ្នកអាចជ្រើសរើសពិគ្រោះជាមួយនឹងគ្រូពេទ្យ តាមវិធី ៣ យ៉ាង រួមមាន ជួបពេទ្យផ្ទាល់ក៏បាន ទៅមន្ទីរពេទ្យក៏បាន ឫឱ្យគ្រូពេទ្យទៅពិនិត្យដល់ផ្ទះក៏បាន ៕
សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?