Customer Support: 085292910

Need Help?

កុំស្លន់ស្លោ ទាំងនេះគឺជាវិធីសង្គ្រោះបឋម ពេលមានបញ្ហាបាក់ឆ្អឹង

Jun 04, 2022

បាក់ឆ្អឹង គឺការមានស្នាមដាច់ ស្នាមបែក ឬមានភាពមិនតជាប់គ្នារបស់សាច់ឆ្អឹង ជាសភាវដែលជួបប្រទះញឹកញាប់នៅលើកុមារ និងមនុស្សធំ។ ភាគច្រើនៗបណ្ដាលមកពីគ្រោះថ្នាក់ឧប្បត្តិហេតុដែលមានកម្លាំងប៉ះខ្លាំងរហូតដល់ធ្វើឱ្យឆ្អឹងបាក់ និងបង្កឱ្យកើតអាការឈឺចុកចាប់ ហើម កម្រើក ឬធ្វើចលនាមិនបាន ឬធ្វើចលនាបានដោយខុសប្រក្រតី។ នាពេលបច្ចុប្បន្ននេះការព្យាបាលឆ្អឹងបាក់មានភាពទំនើបជាងមុនឆ្ងាយណាស់ អាចព្យាបាលឱ្យជា និងប្រើប្រាស់បានឡើងវិញក្នុងរយៈពេលដ៏ខ្លី មិនចាំបាច់ពិការដោយសារភាពខុសពីទម្រង់ដើម ឬឆ្អឹងវែងខ្លីដូចកាលពីមុនទៀតឡើយ ។

  1. សូមកុំ​ប៉ះពាល់​ទៅ​លើ​អ្នក​របួស​លើកលែងតែ​ប្រសិនបើ​ចាំបាច់​ដើម្បី​ជៀសវាង​ទៅ​នឹង​ការ​គ្រោះថ្នាក់​ពេល​បន្ទាប់​។​ សូម​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​ភ្លាមៗ​នៅ​ពេល​ដែល​កំពុង​តែ​រង់ចាំ​ជំនួយៈ​
  2. បញ្ឈប់​ការ​ហូរ​ឈាមៈ​ សូម​សង្កត់​មុខរបួស​ជាមួយនឹង​បង់​រុំ​ ឬ​ក្រណាត់​ដែល​ស្អាត​
  3. ​សូម​កុំអោយ​កន្លែង​ដែល​ប៉ះពាល់​កម្រើក​អោយ​សោះ​:​ សូមកុំ​ព្យាយាម​អប​ឆ្អឹង​ ឬ​រុញ​ឆ្អឹង​ដែល​បាន​ចេញ​នោះ​ចូល​អោយ​សោះ​។​ ប្រសិនបើ​អ្នក​ត្រូវ​បាន​ហ្វឹកហាត់​ពី​របៀប​នៃ​ការ​អប​ឆ្អឹង​ និង​ការ​ជួយ​មិន​ទាន់​ស្ទាត់​នោះ​ទេ​,​ សូម​ដាក់​ប្រដាប់​អប​ឆ្អឹង​នៅ​ពីលើ​តំបន់​ និង​ក្រោម​កន្លែង​ដែល​បាក់​។​ ការ​ទ្រាប់​កន្លែង​អប​ឆ្អឹង​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​បាន​។​
  4. សូម​ស្អំ​ទឹកកក​ដើម្បី​បន្ថយ​ការ​ហើម​ និង​ជួយ​បន្ថយ​ការ​ឈឺ​រហូត​ដល់​ការ​សង្គ្រោះ​មក​ដល់ៈ​ សូមកុំ​ដាក់​ទឹកកក​ផ្ទាល់​ទៅ​លើ​ស្បែក​អោយ​សោះ​,​ រុំ​ទឹកកក​នៅ​ក្នុង​កន្សែង​ជាដើម​
  5. ព្យាបាល​ការ​គាំងៈ​ ប្រសិនបើ​អ្នករ​ហួស​មាន​អារម្មណ៍​ថា​ល្ហិតល្ហៃ​ ឬ​កំពុង​តែ​ដកដង្ហើម​ខ្លីៗ​,​ ដកដង្ហើម​ញាប់ៗ​,​ សូម​ដាក់​ក្បាល​របស់​អ្នកជំងឺ​អោយ​ទាប​ជាង​ខ្លួន​របស់​គាត់​ ប្រសិនបើ​អាច​,​ សូម​លើកជើង​ទាំង​ពី​របស់​គាត់​ឡើង​ ៕
  6. យ៉ាងណាក្តីខាងលើនេះ គ្រាន់តែជាវិធីសង្គ្រោះបឋមតែប៉ុណ្ណោះ អ្វីដែលលោកអ្នកត្រូវធ្វើមុនគេនោះ គឺទាក់ទងនិងដឹកអ្នកជំងឺទៅជួបគ្រូពេទ្យជាបន្ទាន់ ។ 

ប្រសិនបើលោកអ្នក មានបញ្ហាទាក់ទងជាមួយនឹងឆ្អឹង លោកអ្នកអាចធ្វើការពិគ្រោះពីបញ្ហាឆ្អឹងជាមួយនឹងគ្រូពេទ្យជំនាញបាន តាមរយៈ Grandmed App ៕

 

សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?