ឈឺក្បាលល្មៗអាចរកថ្នាំបាន តែបើឈឺក្បាល ៥ ប្រភេទនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់
Jun 04, 2022
មនុស្សគ្រប់រូប នរណាក៏ធ្លាប់មានបទពិសោធន៍ឈឺក្បាលដែរ។ ការឈឺក្បាលខ្លះ ដោយសារភាពតានតឹងផ្លូវចិត្ត បញ្ហាការងារ ឬមិនបានទទួលទានអាហារជាដើម។ ការឈឺក្បាលម្ដងម្កាល គេអាចទិញថ្នាំមកលេប បំបាត់ការឈឺចាប់បាន ដូចជា ថាយឡឺណុល (Tylenol) ឬ ប៉ារ៉ាសេតាម៉ុល (Paracetamol) ជាដើម ដោយមិនបាច់មានវេជ្ជបញ្ជា។ ក៏ប៉ុន្តែប្រសិនការឈឺក្បាលនោះ មានសភាពខ្លាំង ឈឺខ្ទោកៗក្នុងក្បាល វិលមុខ ស្រវាំងភ្នែក គឺត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។
អាការៈសញ្ញា៥យ៉ាងនៃការឈឺក្បាល ដែលគួរឱ្យព្រួយបារម្ភ
- ឈឺក្បាលហើយក្អួត កើតឡើងនៅពេលព្រឹក ជាអាការៈសញ្ញាបន្ទាន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាម ព្រោះរោគសញ្ញានេះអាចបណ្តាលមកពីមានការលូតលាស់ដុំសាច់នៅក្នុងខួរក្បាល ទើបជំរុញឱ្យមានការឈឺក្បាលខ្លាំង រហូតចង់ក្អួតផង ចង់ចង្អោរផង។ ការឈឺក្បាលបែបនេះ បណ្តាលមកពីសម្ពាធក្នុងក្បាលឡើងខ្លាំងលលាដ៍។ នៅពេលយើងស្ថិតក្នុងជំហរដំណេក សម្ពាធខ្លួនប្រាណឡើងកាន់ខ្ពស់ បុកទៅក្បាល។ ឈឺក្បាលហើយក្អួត ក៏អាចជាសញ្ញាប្រាប់ថារបួស ឬដំបៅនៅក្នុងលលាដ៍ក្បាល ដែលជារោគសញ្ញាត្រូវសង្គ្រោះឱ្យបានក្នុងពេលដ៏ខ្លីបំផុត ទើបប្រសើរ។
- ឈឺក្បាល ចុកដៃ ៖ ប្រសិនបើលោកអ្នកមានអាការៈឈឺក្បាលហើយ ហើយមានអារម្មណ៍ដូចជាចាក់ស្កៀប ឬស្ពឹកស្រពន់ដៃ សឹងដូចស្វិតដៃ លោកអ្នកទំនងជាកំពុងរងគ្រោះដាច់សរសៃឈាមក្នុងខួរក្បាល។ ការឈឺចាប់បែបនេះអាចធ្វើអ្នកជំងឺ ពិបាកនិយាយស្តី ស្រវាំងភ្នែក ស្ពឹកមុខ- មាត់ មួយចំហៀង លើកដៃ លើកជើងលែងរួច ឬស្ពឹកមួយចំហៀងខ្លួនតែម្តង។ ប្រសិនបើលោកអ្នកមានសញ្ញាបែបនេះ ឬនៅចំពោះមុខអ្នកជំងឺបែបនេះ សូមបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ឱ្យបានកាន់តែឆាប់កាលណា កាន់តែប្រសើរ ព្រោះបើប្រហែសតែមួយម៉ោង នោះប្រព័ន្ធប្រសាទ១២០លាននឹងត្រូវបំផ្លាញ បួនម៉ោងក្រោយក្តីសង្ឃឹមថានឹងធ្វើឱ្យស្ថានភាពអ្នកជំងឺបានប្រសើរឡើងវិញ ស្ទើរតែលែងមានសោះ។
- ឈឺក្បាលខ្លាំងមួយរំពេចពេលមានផ្ទៃពោះ។ ស្ត្រីមានពរពោះច្រើនជួបអាការៈឈឺក្បាលជាញឹកញយ ប៉ុន្តែប្រសិនបើកំរិតនៃការឈឺលេចភ្លាម ឈឺខ្លាំង ហើយអ្នកមានផ្ទៃចូលដល់ត្រីមាសទីបីហើយ ការឈឺបែបនេះ អាចជាសញ្ញាថាអ្នកមានសម្ពាធឈាមមិនល្អ កំរិតជាតិប្រូតេអ៊ីនច្រើនជ្រុលក្នុងទឹកនោម ដូច្នេះអ្នកអាចប្រឈមនឹងគោះកើតរោគប្រកាច់ ព្រាយក្រឡាភ្លើង ពេលឆ្លងទន្លេ ដែលអាចធ្វើអ្នកម្តាយនិងទារកក្នុងផ្ទៃស្លាប់បាន។
-ឈឺក្បាល ក្រោយដួល ឬមានគ្រោះថ្នាក់។ លោកអ្នកជាជនរងគ្រោះថ្នាក់ចរាចរណ៍ ឬដួលធម្មតា តែមួយថ្ងៃពីរក្រោយ ជួនមួយអាទិត្យពីរក្រោយ ស្រាប់តែអ្នកមានអារម្មណ៍ថាឈឺក្បាលខ្លាំងទ្រាំលែងបានតែម្តង។ អាការៈនេះ អាចជាសញ្ញាបញ្ជាក់ថាមានថ្នក់ឈាមដាច់ចេញពីសរសៃឈាមតូចប៉ោងនៅក្នុងក្បាល។ ត្រូវតែទៅព្យាបាលជាបន្ទាន់ ព្រោះថ្នក់ឈាមក្នុងខួរក្បាលនេះ អាចនឹងធ្វើឱ្យអ្នកបាត់បង់ស្មារតីសន្លប់
- ឈឺក្បាលរហូតបាត់ការចងចាំ។ ឈឺក្បាលខ្លាំង អាចធ្វើឱ្យបាត់ការចងចាំ ឱ្យងងឹតភ្នែក ហឹងត្រចៀកស្តាប់អ្វីលែងលឺ និងមិនអាចប្រមូលផ្តុំផ្ចង់អារម្មណ៍បានមូលឡើយ។ អាការៈសញ្ញាមិនធម្មតាបែបនេះ អាចបណ្តាលមកពីមានដុំសាច់ក្នុងខួរក្បាល តែជួនកាលដុំសាច់នោះមិនកាច។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី យើងមិនត្រូវបង្អង់នឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ សូម្បីតែមួយនាទី ដើម្បីបានទទួលការត្រួតពនិត្យ ថតឆ្លុះត្រឹមត្រូវថាតើជាករណីធ្ងន់ធ្ងរឬអត់ ៕
សូមលោកអ្នកធ្វើការពិគ្រោះជុំវិញបញ្ហាការឈឺក្បាលនេះជាមួយនឹងវេជ្ជបណ្ឌីតជំនាញ តាមរយៈ Grandmed App ៖
សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?