តោះមកដឹងពីមូលហេតុដែលបណ្តាលឱ្យរាគរូស
Jun 03, 2022
មនុស្សមួយចំនួន គិតថា រាគមិនបង្កការរំខានខ្លាំងនោះទេ ដូច្នេះ ទុកឲ្យវាទៅតាមដំណើរ ក្នុងករណីដែលពួកគេនៅផ្ទះ ឬនៅជិតបន្ទប់ទឹក។ ប៉ុន្ដែក្នុងករណីកំពុងធ្វើដំណើរ ឬចូលរួមកម្មវិធីផ្សេងៗ ការលេបថ្នាំបំបាត់រាគ បន្ទាប់ពីយើងរាគលើកទី១ ជាជម្រើសល្អបំផុត។ យើងគួរជ្រើសរើសថ្នាំបំបាត់រាគ ។
មានមូលហេតុសំខាន់ៗចំនួន ២ ដែលបណ្ដាលឲ្យអ្នកជំងឺកើតមានបញ្ហារាគរូស៖
១) ជំងឺរលាកពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារ
ដំបៅពោះវៀន ឬការរលាកផ្នែកណាមួយនៃប្រព័ន្ធរំលាយអាហារអាចបណ្ដាលឲ្យអ្នកជំងឺរាគរូស និងមានសញ្ញាផ្សេងៗមួយចំនួនទៀតដូចជា ឈឺចាប់ខ្មួលក្នុងពោះ មានឈាមហូរតាមផ្លូវបន្ទោរបង់ ក្តៅខ្លួន ក្រហាយក្រសាលគូទ និងស្រកទម្ងន់ជាដើម។ វាជាប្រភេទជំងឺដែលអាចព្យាបាលជាសះស្បើយ តែវាក៏ទាមទារការប្រើប្រាស់ពេលវេលា ការធ្វើរបបអាហារ និងការតមចំណីអាហារមួយចំនួន ដើម្បីចៀសវាងផលរំខានពីការឈឺចាប់ដែលបណ្ដាលមកពីចំណីអាហារជាដើម។ អាហារដែលអ្នកជំងឺរលាកពោះវៀន ដំបៅពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារមានដូចជា អាហារហិរ អាហារខ្លាញ់ច្រើន សុរា ឬភេសជ្ជៈមានជាតិអាល់កុល ក៏ដូចជាពពួកផ្អាប់ជាដើម -ល- ។
២) ការបង្ករោគដោយបាក់តេរី
វាបង្កមកពីចំណីអាហារដែលយើងទទួលទាន ការបរិភោគមិនស្អាត ផឹកទឹកដែលមិនបានដាំពុះសម្លាប់មេរោគជាដើម។ ការប្រើប្រាស់បន្លែ ត្រីសាច់មិនបានលាងសម្អាតត្រឹមត្រូវឲ្យអស់មេរោគ បាក់តេរី ឬពពួកពងព្រូន ហើយការចម្អិនមិនបានឆ្អិនសព្វល្អ។ ពេលខ្លះវាបណ្ដាលមកពីការធ្វេសប្រហែសលើការពារអនាម័យក្នុងពេលរក្សាទុក ការគ្របមិនបានជិតល្អនាំឲ្យមានសត្វល្អិតវារកាត់ ឬការទុកអាហារក្នុងទូរទឹកកកដោយមិនបានត្រួតពិនិត្យរហូតឡើងផ្សិត ឬបាក់តេរីជាដើម។ ទាំងនេះជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយត្រូវធានាថា អាហារត្រូវបានចម្អិនត្រឹមត្រូវដើម្បី សម្លាប់មេរោគ និងបាក់តេរី ។
ជាមួយគ្នានេះដែរ ចំពោះបន្លែ ត្រី សាច់ លោកអ្នកគួរយកចិត្តទុកដាក់នៅពេលលាងសម្អាត ជាពិសេសគឺបន្លែ ព្រោះមានបន្លែមួយចំនួនលោកអ្នកត្រូវការទទួលទានឆៅ។ ដើម្បីសុវត្ថិភាព លោកអ្នកគួរប្រើទឹកលាងបន្លែឲ្យបានល្អ ធ្វើយ៉ាងណាឲ្យប្រាកដថាបន្លែដែលលោកអ្នកទទួលទាន ពិតជាមានអនាម័យ និងសុវត្ថិភាព។ សូមណែនាំ Acta Bio ជាទឹកលាងបន្លែមានសមត្ថភាពកំចាត់ជាតិពុលនិងសារធាតុគីមីដែលមាននៅលើបន្លែផ្លែឈើ។ ការផលិតត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើននិងស្របទៅតាមស្តង់ដាបច្ចេកវិទ្យារបស់ប្រទេសបារាំង និងជប៉ុន រួមទាំងការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកនឹងទទួលបានបន្លែផ្លែឈើអនាម័យ រក្សាបាននូវវីតាមីននិងសភាពស្រស់បន្លែឲ្យនៅដូចដើម និងទទួលទានប្រកបដោយសុវត្ថិភាព ៕
ដោយឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
ដោយឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
បញ្ជាទិញតាម អនឡាញ www.grandmed.asia
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?