Customer Support: 085292910

Need Help?

តើការទទួលទានដំណេកមិនគ្រប់គ្រាន់ មានផលវិបាកអ្វីខ្លះ ?

May 30, 2022

មនុស្សយើងគ្រប់រូប សុទ្ធតែមានប្រព័ន្ធដំណេកកំណត់​មកពី​កំណើត ជា​ធម្មជាតិ ធ្វើ​សកម្មភាព​ពេលថ្ងៃ គេង​ពេលយប់ ដល់​ម៉ោង​ងងឹត​ងងុយ ដល់​ម៉ោង​ភ្លឺ​ក៏​ភ្ញាក់ ។ ប្រព័ន្ធ​ដំណេកនេះ​គ្រប់គ្រង និង​ចាត់ចែង​ដោយ​ខួរក្បាល ទៅ​តាម​ពេលវេលា​យប់​ឬ​ថ្ងៃ។ ប៉ុន្តែ​ប្រព័ន្ធ​ដំណើរ​ការ​ជាធ​ម្មជាតិ​នេះ ហាក់​ត្រូវ​បាន​រំខាន នៅក្នុង​ជីវភាព​រស់នៅ​របស់​មនុស្ស​សម័យ​ថ្មី សម័យ​ទំនើប ជួន​ដោយ​ចេតនា ជួន​ដោយ​អចេតនា ។ ព្រះសូរិយា​ទន់ទាប​លិបបាត់​ តាំងពី​រាប់ម៉ោង អាធ្រាត្រ​ហើយ តែ​បែរ​ជា​មិន​គេង គ្រប់គ្នា​នៅ​រស់​រវើក​ មិន​ថា​ជា​ទង្វើ​ដោយ​រីករាយ ដោយ​កើតទុក្ខ ដោយបង្ខំ ឬ​ដោយ​កាតព្វកិច្ច​ទេ ការក្រ​ចូល​ទទួល​ទាន​ដំ​ណេក មិនមែន​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព​ឡើយ ។ 

ខាងក្រោមនេះ គឺជាផលវិបាកនៃការគេងមិនបានគ្រប់គ្រាន់ ៖ 

 

កើត​មុន

បើសិនជា​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ទេ ស្បែក​នឹង​បង្ហាញ​អាការ​នេះ​ឲ្យ​ឃើញ​កាន់តែ​លឿន​។ ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ការ​ទាក់ទង​មួយ​រវាង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​កើត​មុន ដែល​រឿង​នេះ​ប្រហែលជា​ទាក់ទង​នឹង​របៀប​ដែល​ការ​គេង​គ្រប់គ្រង​ដល់​អ៊័​រ​ម៉ូ​ន​ក្នុង​រាង​កាយ ។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ដែរ ដូច្នេះ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ច្រើន​ដែរ ។

ភ្នែក​មិនសូវ​មាន​សុខភាព​ល្អ
ការ​ដែល​ភ្នែក​ឡើង​ក្រហម ប៉ោង មាន​ស្នាម​ខ្មៅ​ៗ​ជុំវិញ​ភ្នែក និង​មាន​ថ្នក់​ក្រោម​ភ្នែក សុទ្ធតែ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា អ្នក​មិន​ទទួល​បានការ​គេង​គ្រប់គ្រាន់​ហើយ ។ ការ​គេង​មិន​គ្រប់​ងាយ​នឹង​ធ្វើ​ឲ្យ​កើត​ស្បែក​ជ្រីវជ្រួញ ហើម​មុខ និង​ហើម​មុខ​ខ្លាំង​ណាស់ ។ រឿង​នេះ​ប្រហែលជា​រាង​កាយ​បាត់បង់​អ៊័​រ​ម៉ូ​ន​គ្រប់គ្រង​ការ​ជួសជុល​ជាលិកា​ដែល​ខូចខាត​នៅ​ពេល​មិន​បាន​គេង​លក់​ស្កប់ស្កល់ ។

ឡើង​ទម្ងន់
នៅ​ពេល​អ្នក​គេង​បាន​គ្រប់គ្រាន់ រាង​កាយ​អាច​នឹង​គ្រប់គ្រង​អ៊័រ​ម៉ូ​ន​បាន​យ៉ាង​ល្អ ជា​ពិសេស​ការ​ឃ្លាន​អាហារ​ច្រើន​តែ​ម្តង ។ ​អ៊័រម៉ូ​ន​ដែល​គេ​និយាយ​នេះ​មាន​ដូច​ជា Ghrelin និង Leptin​។ បើ​គ្មាន​​អ៊័រម៉ូ​ន​នេះ​ទេ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​ច្រើន​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​ជា​មិន​ខាន ។

ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព
ក្រោយ​ពី​គេង​មិន​បាន​ពេញ​មួយ​យប់ អ្នក​ប្រហែលជា​ចង់​ញ៉ាំ​ប៊័រ​ហ្គ័​រ និង​ដំឡូងបារាំង​ចៀន​សម្រាប់​អាហារ​ថ្ងៃត្រង់​ហើយ ។ ខួរក្បាល​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ទំនងជា​ងាយ​នឹង​ឃ្លាន​អាហារ​សម្រន់​ណា​ដែល​មិន​ផ្តល់​សុខភាព​ណាស់ ។

ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន
វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ។ ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​ចម្លើយ​នៃ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​វា​អាច​ក្លាយទៅជា​បញ្ហា​បាន​យ៉ាង​ងាយ ក្នុង​ករណី​ប្រើប្រាស់​ច្រើន ។ ការ​ដែល​ញ៉ាំ​កាហ្វេ ឬ​សូ​ដា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​រយៈពេល​ខ្លី ប៉ុន្តែ​វា​អាច​នាំ​ឲ្យ​ថប់​អារម្មណ៍ ឬ​គេង​មិន​លក់​រយៈពេល​វែង​បាន ។

មាន​អារម្មណ៍មិនល្អ
ភាព​ឆេវឆាវ គឺជា​សញ្ញា​ដ៏​ធំ​មួយ​នៃ​ការ​គេង​មិន​បាន​គ្រប់គ្រាន់ ។ ការ​សិក្សា​មួយ​បាន​កាត់​បន្ថយ​ការ​គេង​របស់​មនុស្ស​ត្រឹម​៤​ម៉ោង កន្លែង​ក្នុង​មួយ​យប់​រយៈពេល​មួ​យស​ប្តា​ហ៍ ។ លទ្ធផល​បាន​បង្ហាញ​ថា ពួក​គេ​មាន​ស្ត្រេ​ស ខឹង និង​អស់កម្លាំង​ផ្លូវចិត្ត​កាន់តែ​ច្រើន ។ អារម្មណ៍​ពួក​គេ​នឹង​ល្អ​មក​វិញ​នៅ​ពេល​គេង​បាន​គ្រប់គ្រាន់ ។

មាន​អារម្មណ៍​បាក់ទឹកចិត្ត
ការ​បាក់ទឹកចិត្ត និង​គេង​មិន​គ្រប់គ្រាន់ ក៏​មានការ​ទាក់ទង​គ្នា​គ្នា​យ៉ាង​ខ្លាំង​ដែរ ។ អ្វី​ដែល​កាន់តែ​ពិបាក​នោះ​គឺថា​ការ​បាក់ទឹកចិត្ត​អាច​នាំ​ឲ្យ​គេង​មិន​គ្រប់គ្រាន់ ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​បាក់ទឹកចិត្ត​កើតឡើង​ដែរ ។

មាន​បញ្ហា​នៅ​ពេល​ព្រឹក
ការ​ភ្ញាក់​ពី​គេង​ជាមួយនឹង​ការ​ឈឺបំពង់ក ស្ងួត​មាត់ ឬ​ឈឺក្បាល​អាច​បញ្ជាក់​ថា​មាន​បញ្ហា​ជំងឺ​ណាមួយ ដែល​វា​បណ្តាល​មក​ពី​ការ​គេង​មិន​គ្រប់គ្រាន់​ដូច​ជា ការ​គេង​បាត់​ដង្ហើម គេង​ស្រមុក ឬ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ។ បើសិនជា​អ្នក​សម្គាល់​ឃើញ​អាការ​ទាំងនេះ​ច្រើន​ដង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ ។

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?