តើវាពិតជាត្រឹមត្រូវដែរឫទេ ក្នុងការកំណត់ថាគួរញាំទឹកប៉ុណ្ណាក្នុងមួយថ្ងៃ ?
May 29, 2022
ទឹក គឺជាសមាសភាពនៃរាងកាយដែលមានរហូតដល់ 60-70 ភាគរយ ដូច្នេះវាចាំបាច់ណាស់សម្រាប់រាងកាយ។ ប្រសិនបើរាងកាយរបស់អ្នកខ្សោះជាតិទឹកក្នុងរយៈពេលពីរទៅបីថ្ងៃ វាអាចគំរាមកំហែងដល់ជីវិត ប្រសិនបើយើងទទួលបានទឹកមិនគ្រប់គ្រាន់វាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព ។
ទឹកជាសារធាតុដ៏ចាំបាច់របស់កោសិកា ព្រោះជាអ្នកបង្ហូរសារធាតុគីមីផ្សេងៗទៅចិញ្ចឹមកោសិកា ឬរក្សាលំនឹងប្រតិកម្មគីមីក្នុងខ្លួន។ សំណល់ទាំងអម្បាលម៉ាន ត្រូវបញ្ចេញចោលតាមរយៈទឹកនេះឯង។ ក្នុងមួយថ្ងៃៗ យើងបញ្ចេញចោល ធាតុរាវ តាមផ្លូវទឹកនោមប្រមាណ១លីត្រ តាមញើសនិងតាមផ្លូវដង្ហើម។ ញើសជាអ្នកចូលរួមចំណែករក្សាសីតុណ្ហភាពរបស់សរីរាង្គកាយ (ញើសគឺជាចំហាយកម្តៅបញ្ចេញដោយសកម្មភាពរបស់កោសិកា។ ពេលបញ្ចេញទឹកចោល គេត្រូវរកទឹកមកជំនួសវិញ ព្រោះខ្លួនប្រាណមនុស្សមិនចេះរក្សាបំរុងទឹកទុកខ្លួនទេ។ នេះហើយជាដើមហេតុដែលនាំឱ្យយើងមានអាការៈស្រេកទឹក។ ស្រេកទឹកជាសញ្ញាជួយដាស់ថា ខ្លួនប្រាណកំពុងខ្សោះជាតិទឹក ។
ទោះជាបែបនេះក្តី មិនមានឯកសារផ្លូវការណាមួយដែលកំណត់ចំនួនទឹក ដែលត្រូវតែផឹកសម្រាប់មនុស្សម្នាក់ក្នុងពេលមួយថ្ងៃឡើយ ពោលគឺវាអាស្រ័យទៅលើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលនីមួយៗ ថាតើគាត់បញ្ចេញកម្លាំងខ្លាំងប៉ុណ្ណា ហើយបាត់បង់ជាតិទឹកប៉ុន្មាន ។ អ្វីដែលត្រូវចងចាំនោះ គឺព្យាយាមកុំធ្វើឱ្យខ្លួនឯងស្រេកទឹកខ្លាំង ហើយក៏មិនគួរព្យាយាមញាំទឹកឱ្យបានច្រើននៅពេលដែលខ្លួនប្រាណមិនអាចទទួលបានឡើយ ។
មនុស្សមួយចំនួន យល់ថាការផឹកទឹក មុនពេលចូលគេង អាចធ្វើឱ្យពួកគេ គេងមិនបានស្កប់ស្កល់។ ប៉ុន្តែអ្នកមានដឹងទេ ថាមានករណីមនុស្សស្លាប់នៅ ពេលគេងជាច្រើនករណី ដែលក្នុងនោះក៏មាន មូលហេតុទាក់ទង នឹងការមិនញាំទឹកមុនចូលគេង នោះដែរ ។ ក្នុងនោះករណីនៃការ ស្លាប់មួយចំនួនបណ្តាល មកពីការដាច់ សរសៃឈាមខួរក្បាល និង គាំងបេះដូងជាដើម ៕
សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?