Customer Support: 085292910

Need Help?

គួរញាំទឹកក្រូចឆ្មារ ឱ្យបានច្រើនជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយសុខភាពអ្នកឱ្យល្អជាប្រចាំ

May 05, 2022

ក្រូចឆ្មារជាផ្លែឈើដែលមានរសជាតិជូរដែលគេអាចយកទៅប្រើប្រាស់ធ្វើជាអាហារ និងភេសជ្ជៈផ្សេងៗ។ វាមិនត្រឹមតែមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ក្នុងម្ហូបអាហារប៉ុណ្ណោះទេ ក្រូចឆ្មារថែមទាំងមានគុណប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់ថែមទៀតផង ។

១) វីតាមីន C៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ដោយក្រូចឆ្មារមួយផ្លែផ្ទុកវីតាមីន C ប្រមាណ ៤៥មីលីក្រាម។ ដូចនេះ វាអាចជួយអ្នកឲ្យជៀសផុតពីជម្ងឺកង្វះជាតិវីតាមីន C បាន។

២) ព្យាបាលជម្ងឺ៖ ទឹកក្រូចឆ្មារអាចជួយព្យាបាលជម្ងឺជាច្រើនមុខមានដូចជា ផ្ដាសាយ គ្រុនផ្ដាសាយ គ្រួសក្នុងតំរងនោម និងហ៊ឹងត្រចៀកជាដើម។ បន្ថែមពីនេះ វីតាមីន C នៅក្នុងផ្លែក្រូចឆ្មារជួយពង្រឹងភាពស៊ាំក្នុងរាងកាយរបស់អ្នកផងដែរ។

៣) ជួយបង្កើនការផ្ចង់អារម្មណ៍៖ បើយោងតាមលោក Jay Cardiello អ្នកជំនាញផ្នែកសុខភាពនិងអាហាររូបត្ថម្ភ ប្រេងក្រូចឆ្មារអាចជួយបង្កើនការផ្ចង់ស្មារតី និងធ្វើឲ្យរាងកាយមានភាពរវៀសរវៃ។

៤) ធ្វើឲ្យសក់ភ្លឺ៖ ក្រៅពីគុណប្រយោជន៍ចំពោះសុខភាព ក្រូចឆ្មារមានគុណប្រយោជន៍ដល់សម្រស់ទៀតផង ដោយវាធ្វើឲ្យសក់របស់អ្នកភ្លឺរលើបរលោង ដោយអ្នកអាចច្របាច់ក្រូចឆ្មារនៅលើសក់របស់អ្នក។

៥) បង្ការជំងឺក្រួសក្នុងតម្រងនោម៖ ទទួលទានទឹកក្រូចឆ្មារកន្លះពេងជារៀងរាល់ថ្ងៃជួយបង្ការជម្ងឺក្រួសក្នុងតំរងនោមយ៉ាងមានប្រសិទ្ធភាព។

៦) ជួយឲ្យស្បែកភ្លឺថ្លា៖ ក្រូចឆ្មារមានជាតិប្រឆាំងនឹងបាក់តេរី ដែលវាអាចជួយការពារការកើតមុន និងធ្វើឲ្យស្បែករបស់អ្នកភ្លឺស្រស់ថ្លា ហើយវាក៏អាចជួយបំបាត់ស្លាកស្នាមមុននៅលើស្បែករបស់អ្នកផងដែរ។ អ្នកអាចចិតក្រូចឆ្មារជាបន្ទះស្ដើងៗហើយបិទលើស្បែកផ្ទៃមុខរបស់អ្នក ឬអ្នកអាចលាយទឹកក្រូវឆ្មារពីរស្លាបព្រាបាយ ជាមួយនឹងទឹកដោះគោមួយពែង និងស្រាមួយស្លាបព្រា ដើម្បីធ្វើជាម៉ាសបិទមុខក៏បាន។

៧) ជួយឲ្យអ្នកធូរស្រាល៖ ក្រូចឆ្មារអាចជួយឲ្យអ្នកគេងលក់ស្រួល បំបាត់អារម្មណ៍ស្រ្តេស្ត និងថែមទាំងជួយបំបាត់ការឈឺចាប់។

៨) ជួយក្រពះ៖ សារធាតុប្រឆាំងនឹងបាក់តេរីក្នុងផ្លែក្រូចឆ្មារជួយឲ្យក្រពះរំលាយអាហារបានល្អ និងបង្ការការទល់លាមក។ លាយទឹកក្ដៅមួយពែង និងក្រូចឆ្មារ ¼ ហើយទទួលទានក្ដៅៗ។

៩) បណ្ដេញជាតិពុល៖ អ្នកស្រូបយកជាតិពុលជារៀងរាល់ថ្ងៃពីអាហារ និងភេសជ្ជះដែលអ្នកទទួលទាន។ ក្រូចឆ្មារអាចបណ្ដេញជាតិពុលទាំងនោះពីក្នុងខ្លួនរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។

១០) សម្រកទម្ងន់៖ ប្រសិនបើអ្នកច្របាច់ក្រូចឆ្មារចូលក្នុងទឹករបស់អ្នក ហើយទទួលទានវាជារៀងរាល់ថ្ងៃ អ្នកនឹងអាចសម្រកទម្ងន់បានយ៉ាងលឿន៕

 

លោកអ្នកអាចពិគ្រោះពីការប្រើប្រាស់ថ្នាំនៅ ឱសថស្ថាន ហ្គ្រេនមេដ ឬបញ្ជារទិញតាម  GrandMed App ដឹកដល់ផ្ទះ

 

 

 

 

 

 

 

ដោយឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
 ដោយឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
បញ្ជាទិញតាម អនឡាញ www.grandmed.asia

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?