Customer Support: 085292910

Need Help?

ជារឿងពិតទេ ដែលថា ញាំគ្រាប់កៅឡាក់ ជួយការពារជីវិតអ្នកពីជំងឺទឹកនោមផ្អែម ?

May 03, 2022

កៅឡាក់ គឺជាគ្រាប់ដែលអាចបរិភោគបានដែលត្រូវបានផលិតដោយដើមឈើនៃក្រុមរុក្ខជាតិ Castanea ។ ខណៈពេលដែលមានច្រើនប្រភេទផ្សេងគ្នា កៅឡាក់ភាគច្រើន មានគុណសម្បត្តិ និងទម្រង់អាហារូបត្ថម្ភស្រដៀងគ្នា ។ ផ្លែកៅឡាក់ដុតគឺពេញនិយមបំផុត ប៉ុន្តែវាក៏ត្រូវបានគេយកទៅធ្វើស្ករគ្រាប់ ស្ងោរ កិនធ្វើជាម្សៅសម្រាប់ធ្វើនំប៉័ង ចំហុយ និងបំពង ផងដែរ។ កៅឡាក់ផ្តល់នូវជាតិសរសៃចំណីអាហារ ជាតិខ និជខ្លាញ់ល្អ វីតាមីន សារធាតុចិញ្ចឹម សមាសធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុសំខាន់ៗដទៃទៀតដែលបង្កើតជាអាហារបំប៉នសុខភាព ។



គុណប្រយោជន៍ចំពោះសុខភាពរបស់កៅឡាក់


បំបាត់បញ្ហារំលាយអាហារ៖ កៅឡាក់មានផ្ទុកជាតិសរសៃច្រើនជាងគេនៅក្នុងពិភពគ្រាប់ផ្លែឈើ ដែលមានន័យថាពួកគេមានឥទ្ធិពលក្នុងការតស៊ូជាមួយក្រពះពោះវៀន។ ជាតិសរសៃចំណីអាហារជួយរំញោចចលនាមិនទៀងទាត់នៅក្នុងពោះវៀន ដូច្នេះជួយក្នុងចលនាពោះវៀនរបស់អ្នក ការពារការរលាក និងមិនស្រួល។ ជាតិសរសៃចំណីអាហារក៏អាចជួយបង្កើនប្រសិទ្ធភាពនៃការស្រូបយកសារធាតុចិញ្ចឹមនៅពេលដែលយើងបរិភោគអាហារ ។

ការពារ​ពី​ជំងឺ​ទឹក​នោម​ផ្អែម

មាន​គ្នា​យើង​ភាគ​តិចណាស់​ដែល​ដឹង​អំពី​តួ​នាទី​សំខាន់​នៃ​សារជាតិ​សរសៃ​ ដែល​អាច​ដើរ​តួ​ក្នុង​ការ​ការពារ​និង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម។ ​ផ្លែ​កៅឡាក់ មាន​ជាតិ​សរសៃ​ខ្ពស់​ និង​មាន​ជាតិ​ស្ករ​ទាប ដូច​នេះ​ហើយ​ទើប​​ផ្លែ​នេះ​អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យឺត បើ​ប្រៀប​ធៀប​ទៅ​នឹង​អាហារ​ដែល​មាន​ជាតិស្គរខ្ពស់។ ផ្លែ​កៅឡាក់​ជួយ​ការពារ​ការ​កើន​ឡើង​ និង​ការ​ធ្លាក់​ចុះ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​គ្នា​យើង​ដែល​មាន​ជំងឺ​ទឹកនោមផ្អែមផង​ដែរ​ ។

បង្កើនជាតិរ៉ែរបស់ឆ្អឹង

ផ្លែកៅឡាក់មានផ្ទុកនូវសារធាតុរ៉ែដែលជួយការពារ ឬពន្យឺតជំងឺពុកឆ្អឹងនៅពេលដែលមានអាយុច្រើន ចំណែកឯម៉ាញ៉េស្យូមវិញវាល្អសម្រាប់បង្កើនជាតិរ៉ែដល់ឆ្អឹងក៏ដូចជាអត្ថប្រយោជន៍ផ្សេងទៀតផងដែរ ។

 សុខភាពបេះដូង

គ្រាប់កៅឡាក់មានផ្ទុកជាតិខ្លាញ់ល្អ ឬអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកពេញក្នុងរាងកាយ រក្សាតុល្យភាពកូឡេស្តេរ៉ូល និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូង។ លើសពីនេះទៅទៀត គ្រាប់កៅឡាក់ក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលសំខាន់ណាស់សម្រាប់សុខភាពបេះដូងរឹងមាំជៀសផុតពីបញ្ហាផ្សេងៗ ។

បង្កើនកោសិកាគ្រាប់ឈាមក្រហម

នោះក៏ព្រោះតែគ្រាប់កៅឡាក់ជាប្រភពដ៏ប្រសើរនៃជាតិទង់ដែងដែលចាំបាច់សម្រាប់សុខភាពសសៃឈាម សសៃប្រសាទ ប្រព័ន្ធភាពស៊ាំ ឆ្អឹង និងការស្រូបយកជាតិដែករបស់រាងកាយ៕

លោកអ្នកអាចពិគ្រោះពីការប្រើប្រាស់ថ្នាំនៅ ឱសថស្ថាន ហ្គ្រេនមេដ ឬបញ្ជារទិញតាម  GrandMed App ដឹកដល់ផ្ទះ

 

 

 

ដោយឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
 ដោយឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
បញ្ជាទិញតាម អនឡាញ www.grandmed.asia

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?