Customer Support: 085292910

Need Help?

ឧស្សាហ៍ញាំផង ! ​ទំពាំងបាយជូរ ប៉ូវ​កម្លាំង​​ ខួរក្បាល ​​និង បេះដូង​ ​ហើយ​ជួយឱ្យក្មេងជាងវ័យទៀតផង

Apr 27, 2022

ទំពាំងបាយជូរ គឺ​​ជា​ផ្លែឈើ​ដែល​មាន​រសជាតិ​ផ្អែម​ជូរ​ និង​មាន​​ដាក់លក់​នៅ​លើ​ទីផ្សារ​ទូទៅ​ ហើយ​ត្រូវ​​បាន​គេ​ចាត់​វា​ទុក​ជា​អាហារ​​បំប៉ន​មួយ​ប្រភេទ។ ដែល​ក្រៅ​ពី​មាន​គុណ​​ប្រយោជន៍​ខាង​អាហារ​ហើយ​នោះ​ ក៏​នៅ​មាន​គុណភាព​ខាង​ឱសថ​ជា​ច្រើន​យ៉ាង​ទៀត​ផង ។

  • សារជាតិ​អាហារ​សំខាន់​​នៅ​ក្នុង​ទំពាំងបាយជូរ​ គឺ​ស្ករ​ និង​​សារជាតិ​ពពួក​អាស៊ីត​ប្រមាណ​ចាប់​ពី​៧-៨​ប្រភេទ​បន្ថែម​ទៀត។ ក្រៅ​ពី​នេះ​​នៅ​មាន​ក្លូកូស​ សូខូល​ ACID CITRIC វីតាមីន​ C ព្រម​​ទាំង​ដែក​ និង​កាល់ស្យូម ។

  • ផលប្រយោជន៍នៃការ​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​​បាន​ជាប់​ជា​ប្រចាំ​ មាន​ប្រសិទ្ធភាព​ជួយ​ប៉ូវ​ខួរក្បាល​ ប៉ូវ​បេះដូង​ ទម្លាក់​ស្លេស្ម​ បំបាត់​អាការ​ស្រេក​ ប៉ូវ​កម្លាំង​​ និង​សម្រាប់​មនុស្ស​មាន​រាង​កាយ​ស្គមស្គាំង​​ចាស់​មុន​វ័យ​ ពុំ​មាន​កម្លាំង​​កំហែង​​ជា​ដើម។ ប្រសិន​​បើ​បាន​ទទួល​ទាន​ទំពាំងបាយជូរ​រាល់​ថ្ងៃ​​ នឹង​ជួយ​ឲ្យ​រាង​កាយ​សន្សឹមៗ​ឡើង​មាំមួន​មក​វិញ​បាន។

  • ការកែច្នៃ: ផ្លែ​ទំពាំងបាយជូរ​គេ​នាំ​យក​ទៅ​ផលិត​ជា​ស្រា​ទំពាំងបាយជូរ​ដែល​​ប្រភេទ​ ស្រា​ប៉ូវ​បំប៉ន​ទៀត​ផង។ ចំណែក​ទង​ដើម​ និង​ឫស​ អាច​យក​ទៅ​ធ្វើ​ជា​ថ្នាំ​​បុរាណ​សម្រាប់​បណ្ដេញ​​ខ្យល់​ ទម្លាក់​ស្លេស្ម​ព្យាបាល​រោគ​រលាក​សន្លាក់​ ឈឺ​ឆ្អឹងឆ្អែង​ ឈឺ​សរសៃ​សរសូង​ រម្ងាស់​សរសៃ​ប្រសាទ​ បំបាត់​អាការ​ឈឺ​ចាប់​ និង​អាច​បំបាត់​អាការ​​ក្អួត​បាន​ទៀត​ផង ។

ក្បួន​តម្រា​សម្រាប់​ធ្វើ​​ជា​ឱសថ​តាម​បែប​ផែន​បុរាណ​ចិន​មាន​ដូច​ត​​ទៅ:

  • ឈឺ​តាម​​សន្លាក់​ឆ្អឹង​: ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៦០​-៩០​ក្រាម​លាង​ទឹក​ឲ្យ​ស្អាត​ ចិញ្ច្រាំ​ឲ្យ​ល្អិត​ដាក់​រួម​​ជាមួយ​ប្រអប់​ជើង​ជ្រូក​ម្ខាង​ រួច​ប្រើ​ស្រា​ស​ជាមួយ​និង​ទឹក​ក្នុង​បរិមាណ​ស្មើ​គ្នា​ ដាំ​ទឹក​ឲ្យ​ពុះ​ទុក​ទទួល​ទាន។
  • រោគ​រលាក​ថ្លើម​ ខាន់​លឿង​ និង​អាការ​​រលាក​ឈឺ​នៅ​តាម​សន្លាក់​ : ​យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​ពី​៣០​-៩០​ក្រាម​ដាំ​ទឹក​ទទួល​ទាន។
  • ខ្វះ​ឈាម​ វិល​មុខ​ ញ័រ​បេះដូង​ : ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ក្នុង​មួយ​ថ្ងៃ​២​-​៣​ដង​ជា​ប្រចាំ។
  • ស្ត្រី​ចាញ់​កូន​ហើម​ទឹក​នោម​ទាស់​ : យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៣០​ក្រាម​ដាំ​ទឹក រួចអាច​ទទួលទាន​បាន ។

 

 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?