Customer Support: 085292910

Need Help?

ក្លិនមែន ! តែ ទុរេន មានអត្ថប្រយោជន៍ប្លែកពីផ្លែឈើដទៃ គួរតែរកញាំឱ្យបានញឹក

Apr 27, 2022

ទុរេនគឺជាផ្លែឈើត្រូពិកដែលមានលក្ខណៈពិសេស។ វាមានភាពពេញនិយមនៅអាស៊ីអាគ្នេយ៍ហើយត្រូវបានគេដាក់ឈ្មោះក្រៅថា "ស្តេចផ្លែឈើ" ។ ទុរេនមានសារធាតុចិញ្ចឹមខ្ពស់ណាស់ដែលច្រើនជាងផ្លែឈើដទៃទៀត។ ទោះយ៉ាងណាក៏ដោយវាក៏មានការរិះគន់មិនល្អដែរ ដោយសារតែវាមានក្លិនខ្លាំង។ អត្ថបទនេះនឹងប្រាប់អ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីទុរេន ។

គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិទុរេន ស្លឹក ដើម ឫស និងផ្លែត្រូវបានប្រើក្នុងឱសថបុរាណរបស់ម៉ាឡេស៊ីដើម្បីព្យាបាលជំងឺផ្សេងៗរួមមានគ្រុនក្តៅ ជម្ងឺខាន់លឿង និងជំងឺស្បែក។ការសិក្សាបានបង្ហាញថាផ្លែធូរេនផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពដូចខាងក្រោម ៖

១) កាត់បន្ថយហានិភ័យជំងឺមហារីក៖ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាអាចបន្សាបរ៉ាឌីកាល់សេរីដែលនាំឱ្យមានជំងឺមហារីក។ នៅក្នុងការសិក្សាសាកល្បងមួយ បានបង្ហាញថាទុរេនចម្រាញ់បានរារាំងកោសិកាមហារីកសុដន់ពីការរីករាលដាល ។

២) ការពារជំងឺបេះដូង៖ សមាសធាតុជាច្រើននៅក្នុងផ្លែទុរេនអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល និងហានិភ័យនៃជំងឺក្រិនសរសៃឈាម ឬការឡើងរឹងនៃសរសៃឈាមរបស់អ្នក ។

៣) ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៖ សម្បកមានសមាសធាតុផ្សំដែលមានលក្ខណៈប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងផ្សិត ។

៤) បញ្ចុះជាតិស្ករក្នុងឈាម៖ ទុរេនមានសន្ទស្សន៍ glycemic ទាបជាងផ្លែឈើត្រូពិកដទៃទៀតមានន័យថាវាអាចនឹងកើនឡើងកម្រិតជាតិស្ករក្នុងឈាមតិចជាង ៕

 

 

សាកល្បងប្រើប្រាស់សេវាកម្មដ៏សម្បូរបែបរបស់ ហ្គ្រេនមេដ ឥឡូវនេះតាមរយៈ ៖ http://grandmed.asia/home ឫ ដោនឡូត App GrandMed នៅក្នុង AppStore ឫ PlayStore ៕

 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?