ទារកហៀរសំបោរ តើមានវិធីអ្វីខ្លះដើម្បីសម្អាតចេញ ?
Apr 27, 2022
ហៀរសំបោរអាចជារឿងល្អ ព្រោះវាជាវិធីមួយរបស់រាងកាយដើម្បីកម្ចាត់មេរោគចេញ។ ប៉ុន្តែនៅពេលដែលកូនរបស់អ្នកមានស្លេសច្រើនពេក, វាអាចធ្វើឱ្យទារកមានការលំបាកក្នុងការដកដង្ហើម ។
ការសម្អាតសំបោរក្នុងច្រមុះរបស់ទារកមិនជារឿងពិបាកអ្វីឡើយ ក៏ប៉ុន្ដែមិនមែនបានន័យថា អ្នកម្ដាយគ្រប់រូបអាចប្រមាថការងារមួយនេះបានដែរ ។ អ្នកម្ដាយមិនគួរប្រើក្រដាស ឬសំឡី មកជូតពីចុងច្រមុះក្នុងការយកសំបោរចេញ ឬទាញកាកសំណល់ផ្សេងនៅក្នុងច្រមុះ( អាចមច្រមុះ ) ទាំងស្រុងទេ អ្នកគួរប្រើវិធីសាស្ដ្រខាងក្រោមនេះវិញ ដើម្បីជៀសវាងការលាកច្រមុះរបស់ទារក នឹងមិនបណ្ដាលឲ្យទារកឆ្លងបាតរីតាមដង្ហើម ។
ទឹកអំបិល
អ្នកគ្រាន់តែដាក់ទឹកអំបិល មួយ ពីរ ឬបីដំណក់ចូលទៅក្នុងរន្ធច្រមុះរបស់ទារក, ហើយបន្ទាប់មកប្រើរបស់ទន់ៗ ដើម្បីយកស្លេសចេញ ។
ប្រើវត្ថុស្អិត
អ្នកអាចប្រើក្រណាត់ទន់ ជាមួយទឹកក្តៅឧណ្ឌៗ ដើម្បីសម្អាតច្រមុះរបស់ទារកបាន ។
ចំហាយ
អ្នកអាចដាក់ចំហាយត្រជាក់នៅក្នុងបន្ទប់ទារក ដើម្បីបន្ថែមជាតិសំណើមនៅក្នុងខ្យល់ ព្រោះវាអាចជួយជម្រះការតឹងច្រមុះរបស់ទារក និងលាងសម្ពាងមេរោគចេញពីម៉ាស៊ីន ដូចជាមេរោគផ្សិតជាដើម ។
ផ្តល់នូវសេចក្តីស្រឡាញ់
អ្នកអាចប្រើប្រាស់ដៃរបស់អ្នក ដើម្បីម៉ាស្សាថ្នមៗ នៅលើខ្នងរបស់ទារក ព្រោះអាចជួយបន្ធូរបន្ថយការស្ទះទ្រូង ។
រង់ចាំឲ្យទារកហៀរសំបោរចេញមកក្រៅ
ប្រសិនបើវាមិនបានរំខានដល់ទារកទេ អ្នកមិនត្រូវធ្វើអ្វីនោះទេ។ សូមកុំព្យាយាមផ្តល់ថ្នាំ ដល់ទារក ដោយត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ។
ប្រើមាត់អ្នកម្ដាយប៊ឺតយកសម្បោរ
កុំចម្លែកអារម្មណ៍ឡើយ វិធីនេះល្អបំផុតហើយ ព្រោះតាំងពីជំនាន់ម្ដាយរបស់អ្នក លោកយាយអ្នក ក៏ធ្លាប់បានប្រើវិធីនេះ ក្នុងការសម្អាតយកសម្បោរចេញដែរ ព្រោះទារកនូវក្មេងខ្ចី សូមអ្នកម្ដាយកុំគិតខ្ពើមវិធីមួយនេះ តែផ្ទុយទៅវិញវាអាចជួយសម្អាតច្រមុះបានល្អជាងវិធីខាងលើទៅទៀត ។
ស្ព្រៃបាញ៉ច្រមុះទារក
Marimer baby nasal spray ជាស្ព្រៃចម្រាញ់ពីដំណកទឹកសមុទ្រធម្មជាតិ ប្រើប្រាស់សម្រាប់ទារកដោយការពារពីការបង្ករោគនៅផ្លូវដង្ហើម បញ្ហាតឹងច្រមុះ និងរលាកច្រមុះ ជាពិសេសផ្តល់សំណើមដល់ច្រមុះ ធ្វើអោយកុមារដកដង្ហើមបានល្អ ៕
លោកអ្នកក៏អាចស្វែងរកទិញបាននៅតាមទីតាំង ឱសថស្ថាន និង App ហ្គ្រេនមេដ ផងដែរ ៕ តាមរយៈ ៖ http://grandmed.asia/home ឫ ដោនឡូត App GrandMed នៅក្នុង AppStore ឫ PlayStore ៕
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?