Customer Support: 085292910

Need Help?

មិនបាច់គិតច្រើន ! បើគ្រាន់តែញាំស្រកានាគ ១ ខាំ ទទួលបានអាហារូបត្ថម្ភច្រើនបែបនេះទៅហើយ

Apr 26, 2022

ផ្លែស្រកានាគគឺជាផ្លែឈើមួយប្រភេទដែលស្ថិតក្នុងអំបូរដើមដំបងយក្ស។ វាមានរូបរាងប្លែក សាច់ទន់ និងរសជាតិផ្អែម ។ ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនមុខដែលមានគុណប្រយោជន៍សម្រាប់សុខភាពល្អ។ ផ្លែស្រកានាគក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដែលមានសារៈសំខាន់សម្រាប់រាងកាយឱ្យមានសុខភាពល្អ ។

យោងតាម USDA ផ្លែស្រកានាគមានតម្លៃអាហារូបត្ថម្ភដូចតទៅ ៖
ក្នុងការទទួលទាន ១០០ ក្រាម (១ ​ខាំ) លោកអ្នកទទួលបាន

  • កាឡូរី ២៦៤
  • ប្រូតេអ៊ីន ៣.៥៧ ក្រាម
  • កាបូអ៊ីដ្រាត ៨២,១៤ ក្រាម
  • ជាតិសរសៃ ១,៨ ក្រាម
  • ស្ករសរុប ៨២,១៤ ក្រាម
  • កាល់ស្យូម ១០៧ មីលីក្រាម
  • សូដ្យូម ៣៩ មីលីក្រាម
  • វីតាមីនសេ ៦,៤ មីលីក្រាម

  • អត្ថប្រយោជន៍​នៃ​ផ្លែ​ស្រកានាគ​ចំពោះ​សុខភាព​រាង​កាយ ៖

ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ៖ ផ្លែ​ស្រកានាគ គឺ​អាហារ​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​ពោះ​រៀន ។ វា​កាត់​បន្ថយ​បញ្ហា​ទល់លាមក និង​បង្កើន​ការ​រំលាយ​​អាហារ ។ ផ្លែ​ស្រកានាគ​មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​រក្សា​សុខភាព​ពោះវៀន និង​ធ្វើ​ឲ្យ​វា​ដំណើរការ​កាន់តែ​ប្រសើរ​សកម្ម​ឡើង ។

ទប់ទល់នឹងជំងឺមហារីក ៖ ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា phenols, flavonoids និងសមាសធាតុ ពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីក និង ទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង ។

ព្យាបាលជំងឺទឹកនោមផ្អែម ៖ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ។ ដោយសារតែមានសារធាតុមួយហៅថា Mucilage ដែលអាចរកបានតែនៅក្នុងដើមដំបងយក្សតែប៉ុណ្ណោះ សារធាតុនេះជួយស្រូបយកទឹកនៅក្នុងរាងកាយ ដូច្នេះទើបជួយគ្រប់គ្រងកម្រិតគ្លុយកូសចំពោះអ្នកជំងឺទឹកនោមផ្អែមបានយ៉ាងល្អ ។

អាចជួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ ៖ ផ្លែស្រកានាគមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពដោយបន្សាបរ៉ាឌីកាល់សេរី ដូច្នេះវាអាចការពារការបំផ្លាញកោសិកា និងការរលាក។ ការសិក្សាបានបង្ហាញថារបបអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយការពារជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ជំងឺមហារីក ទឹកនោមផ្អែម ​និងជំងឺរលាកសន្លាក់។

ផ្ទុកដោយជាតិសរសៃខ្ពស់ ៖ ជាតិសរសៃប្រហែលជាត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះតួនាទីរបស់វាក្នុងការរំលាយអាហារ​ហើយស្រាវជ្រាវបានបង្ហាញថា វាក៏អាចដើរតួក្នុងការការពារប្រឆាំងនឹងជំងឺបេះដូង គ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ២ និងរក្សាទម្ងន់ និងរាងកាយរបស់អ្នកឱ្យមានសុខភាពល្អផងដែរ។

សម្បូរជាតិវីតាមីនC ៖ ចំពោះផ្លែស្រកានាគ សម្បូរជាតិវីតាមីនC ដែលអ្នក បានដឹងស្រាប់ហើយ ថាវីតាមីនC ជួយអោយប្រព័ន្ធការពាររាងកាយ របស់អ្នក រឹងមាំបានល្អ និងជួយព្យាបាល បញ្ហាផ្លូវដង្ហើមបានថែមទៀត។ មិនតែប៉ុណ្ណោះ វាជួយអោយ មុខរបួសមួយចំនួន អាចជាសះស្បើយ បានឆាប់រហ័ស។

ផ្ទុកវីតាមីនB ៖ ផ្លែស្រកានាគ ផ្ទុកជាតិវីតាមីនB រួមទាំងវីតាមីនB1 B2 និងB3។ ចំពោះវីតាមីនB1 បានជួយអោយ រាងកាយអាចស្រូបជាតិ កាបូអ៊ីដ្រាត ដែលមានក្នុងអាហារ។ រីឯវីតាមីនB2 មានសារៈសំខាន់ណាស់ ក្នុងការថែទាំសុខភាពនៅខាងក្នុង បានយ៉ាងល្អ។ ចំពោះវីតាមីនB3 គឺល្អខ្លាំងណាស់ ចំពោះស្បែករបស់អ្នក អោយមានភាពភ្លឺរលោងស្អាតបាន។

ប្រភព​ជាតិ​​​ខ្លាញ់​​មាន​សុខភាព​ល្អ​ ៖ ជាក់​ស្ដែង​ ​ជាតិ​ខ្លាញ់​គឺ​ជា​ប្រភព​ថាមពល​​ទាំង​​សម្រាប់​ម្ដាយ​ និង​​ទារ​ក​ ក្នុង​អំឡុង​ពេល​ពពោះ ​និង​​ជា​តម្រូវ​ការ​ចាំបាច់​​នៅ​ពេល​ដែល​ខួរ​ក្បាល​របស់​កូន​​កំពុង​​លូតលាស់​ផង​ដែរ​។​ ​សម្រាប់​ផ្លែ​ស្រកានាគ​ចំនួន​មួយ​ផ្លែ​ មាន​​ជាតិ​ខ្លាញ់​ប្រហែល​០,១ ទៅ​០,៦​ក្រាម​ ដែល​ភាគច្រើន​គឺ​ជា​ខ្លាញ់​ឆ្អែត​​ ហើយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​នេះ​​ជំនួស​ឲ្យ​ខ្លាញ់​ឆ្អែត​ និងខ្លាញ់ចម្រាញ់ ​អាច​ជួយ​គាំទ្រ​ដល់​ការ​ឡើង​​ទម្ងន់ អំឡុង​ពេល​ពពោះ​​ប្រកប​ដោយ​សុខភាព​ល្អ​​ថែម​ទៀត​ផង​ ៕

សាកល្បងប្រើប្រាស់សេវាកម្មដ៏សម្បូរបែបរបស់ ហ្គ្រេនមេដ ឥឡូវនេះតាមរយៈ ៖ http://grandmed.asia/home ឫ ដោនឡូត App GrandMed នៅក្នុង AppStore ឫ PlayStore ៕

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?