Customer Support: 085292910

Need Help?

មង្ឃុត ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព

Apr 26, 2022

មង្ឃុត គឺជាផ្លែឈើមានដាំដុះនៅតំបន់ត្រូពិក ហើយវាមានរសជាតិផ្អែមនិងជូរតិចៗ។ វាមានដើមកំណើតក្នុងទ្វីបអាស៊ីអាគ្នេយ៍ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិកផ្សេងៗនៅជុំវិញពិភពលោកផងដែរ។ នៅពីក្រោយការពេញនិយមក្នុងការទទួលទាន មង្ឃុត ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមមានសារធាតុចិញ្ចឹម ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ពិសេស ។

ជាតិ​កាឡូរី​ទាប ៖ ផ្លែ​ឈើ​នេះ​មាន​ជាតិ​កាឡូរី​ទាប​ខ្លាំង​ណាស់ (​ត្រឹមតែ​៦៣​កាឡូរី​ក្នុង​១០០​ក្រាម​) និង​គ្មាន​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ុល ។ លើស​ពី​នេះ​ទៅ​ទៀត វា​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ​អាហារ ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​បុគ្គល​ដែល​មានការ​ព្រួយបារម្ភ​អំពី​ការ​លើស​ទម្ងន់​រាង​កាយ ។

កាត់បន្ថយជំងឺទឹកនោមផ្អែម ៖ ផ្លែមង្ឃុត សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើការគ្រប់គ្រងការបំប្លែងសារជាតិគ្លុយកូសក្នុងឈាម ព្រមទាំងជួយគ្រប់គ្រងអាំងស៊ុយលីននៅក្នុងរាងកាយបានល្អ ។

សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម ៖ ផ្លែមង្ឃុត មានសារធាតុទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងការពារជំងឺមហារីក។

ប្រភពនៃសារជាតិវីតាមីន C ៖ ផ្លែមង្ឃុត គឺសម្បូរទៅដោយសារជាតិវីតាមីន C ដែលជាជំនួយក្នុងការរំលាយអាហារ ព្រមទាំងជួយបង្កើនភាពស៊ាំប្រឆាំងនឹងការឆ្លងមេរោគអតិសុខុមប្រាណជាច្រើន។

ផ្ទុកសារជាតិ folate ៖ ដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាការពារពិការភាពពីកំណើតក្នុងទារក ​ជួយបង្កើតទឹកដោះម្តាយក្រោយពេលកើត ហើយក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ជាពិសេសផ្ទុកទៅដោយជាតិសរសៃដ៏ច្រើន ដែលជួយប្រព័ន្ធរំអិលនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗនៃពោះវៀន ៕

សាកល្បងប្រើប្រាស់សេវាកម្មដ៏សម្បូរបែបរបស់ ហ្គ្រេនមេដ ឥឡូវនេះតាមរយៈ ៖ http://grandmed.asia/home ឫ ដោនឡូត App GrandMed នៅក្នុង AppStore ឫ PlayStore ៕

 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?