អ្នកញាំកាហ្វេ គួរយល់ដឹងពីផលវិបាកនៃកាហ្វេ ដែលយើងអាចជៀសវាងបាន
Apr 26, 2022
កាហ្វេជាភេសជ្ជៈដ៏ពេញនិយម មានអ្នកទទួលទានច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងការឆុងផឹកជាប្រចាំប្រមាណ ២២៥០លានពែង ក្នុងមួយថ្ងៃៗ។ កាហ្វេ ត្រូវបានគេដឹងថាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ ហើយអាចជួយបង្កើនសុខភាពរបស់អ្នក។ ការស្រាវជ្រាវបានបង្ហាញថាអ្នកផឹកកាហ្វេមានហានិភ័យទាបនឹងជំងឺធ្ងន់ធ្ងរជាច្រើន ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ដោយផ្ទាល់ និង ប្រយោលពីការពិសារកាហ្វេ ៖
- ជួយបង្កើតថាមពលសម្រាប់បំពេញការងារប្រចាំថ្ងៃ ៖ កាហ្វេអាចជួយបង្កើនថាមពលដល់អ្នកដែលមានអារម្មណ៍ថានឿយហត់ តែសម្រាប់អ្នកដែលមានបញ្ហាជាមួយសារធាតុកាហ្វេអ៊ីន ឬមានបញ្ហាសម្ពាធឈាមមិនគួរទទួលទានទេ។ អ្នកដែលមានអារម្មណ៍ថានឿយហត់ដោយសារខួរក្បាលទទួលរងសម្ពាធ សារធាតុកាហ្វេអ៊ីនបានដើរតួនាទីជួយភ្ញោច និងដាស់ភាពរំញោចឲ្យវិលត្រលប់មកវិញ។
- ធ្វើឲ្យលោកអ្នកកាន់តែមានភាពវៃឆ្លាត ៖ ការទទួលទានកាហ្វេមិនត្រឹមតែធ្វើឲ្យលោកអ្នកមិនងងុយគេងនោះទេ តែវាថែមទាំងធ្វើឲ្យលោកអ្នកមានភាពវៃឆ្លាតថែមទៀតផង។ កាហ្វេអ៊ីន គឺគ្រឿងផ្សំដ៏សំខាន់នៅក្នុងកាហ្វេ វាជួយដាស់សតិអារម្មណ៍លោកអ្នក និងជួយអភិវឌ្ឍខួរក្បាលបានល្អថែមទៀតផង ។
- កាហ្វេអាចជួយអ្នកក្នុងការដុតរំលាយជាតិខ្លាញ់បាន ៖ ការសិក្សាជាច្រើនបង្ហាញថាជាតិកាហ្វេអ៊ីនអាចបង្កើនអត្រាមេតាប៉ូលីសពី ៣ ទៅ ១១% ។ ការសិក្សាផ្សេងទៀតបានបង្ហាញថាជាតិកាហ្វេអ៊ីនអាចបង្កើនការដុតរំលាយជាតិខ្លាញ់បានដល់ទៅ ១០% ចំពោះអ្នកធាត់។ ទោះជាយ៉ាងណាវាអាចទៅរួចដែលថាឥទ្ធិពលទាំងនេះនឹងបន្ថយចំពោះអ្នកផឹកកាហ្វេរយៈពេលវែង ។
- ផឹកកាហ្វេអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ៖ ការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Harvard បានបង្ហាញថាអ្នកដែលផឹក កាហ្វេមួយពែងជារៀងរាល់ថ្ងៃច្រើនជាងបរិមាណធម្មតារបស់វាអំឡុងពេល ៤ឆ្នាំមានការថយចុះហានិភ័យនៃការវិវត្តរបស់ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដល់ទៅ ១១% ។ ការស្រាវជ្រាវក៏បានរកឃើញថាអ្នកដែលបន្ថយការផឹកកាហ្វេលើសពីមួយពែងក្នុងមួយថ្ងៃបានបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដល់ទៅ ១៧% ។
ទោះបីជាកាហ្វេបានផ្ដល់នូវផលវិជ្ជមានយ៉ាងច្រើនចំពោះសុខភាពអ្នកក៏ដោយ ប៉ុន្តែកាហ្វេក៏បានផ្ដល់ផលមិនល្អចំពោះសុខភាពរាងកាយរបស់អ្នកផងដែរ ដោយតាមការសិក្សាមួយបានបង្ហាញថាការផឹកកាហ្វេរហូតដល់ ៨ ពែងកន្លះក្នុងមួយថ្ងៃ នោះអ្នកអាចនឹងមិនមានសុវត្ថិភាពចំពោះសុខភាពអ្នកឡើយ ។
ដោយជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ , តែ , សូដា និងអាហារក៏អាចដាក់សម្ពាធលើតម្រងនោមរបស់អ្នកផងដែរ។ ព្រោះជាតិកាហ្វេអ៊ីនគឺជាសារធាតុរំញោចមួយដែលអាចបណ្តាលឱ្យមានការកើនឡើងនៃលំហូរឈាម សម្ពាធឈាមនិងជំងឺស្ត្រេសទៅលើតម្រងនោម។ ជាពិសេសនោះគឺជាប់ទាក់ទងទៅនឹងជំងឺគ្រួសក្នុងតម្រងនោម ៕
សាកល្បងប្រើប្រាស់សេវាកម្មដ៏សម្បូរបែបរបស់ ហ្គ្រេនមេដ ឥឡូវនេះតាមរយៈ ៖ http://grandmed.asia/home ឫ ដោនឡូត App GrandMed នៅក្នុង AppStore ឫ PlayStore ៕
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?