Customer Support: 085292910

Need Help?

តើស្ត្រីមានផ្ទៃពោះ អាចនឹងចម្លងកូវីដទៅដល់កូនក្នុងផ្ទៃដែរ ឫ ទេ ?

Apr 26, 2022

ការមានផ្ទៃពោះ (ឬមានគភ៌) គឺជាពេលវេលាពិសេសមួយដែលពោរពេញដោយភាពរំភើបរីករាយ និងការទន្ទឹងរង់ចាំ។ ប៉ុន្តែសម្រាប់ស្ត្រីដែលមានផ្ទៃពោះជាច្រើន ពិតជាមានការភ័យបារម្ភ អន្ទះអន្ទែង និងមានភាពមិនប្រាកដប្រជា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងកើតមាននាពេលបច្ចុប្បន្ន ។

តើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​កូវីដ អាចចម្លង​មេរោគ​ទៅ​ឱ្យ​កូន​នៅក្នុង​ផ្ទៃ ?

នេះជា​សំណួរ​ដែលស្ទើរគ្រប់ស្ត្រី​មាន​ផ្ទៃពោះសម័យ​កូវីដ​បានចោទសួរ និង​​ក៏ជា​សំណួរ​ដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ​កំពុង​បន្តចោទ​សួរ​ឥតឈប់​ដែរ។ តែ​បើ​តាម​អាជ្ញាធរ​ស្រាវជ្រាវវិទ្យាសាស្ត្រ​និង​​សុខភាព​បារាំង យោង​ករណី​ដ៏​តិចតួចដែលមាន វាជាការ​កម្រណាស់​ដែលមេរោគ​កូវីដ​​របស់ម្តាយ​ឆ្លងទៅកូន​ក្នុង​ផ្ទៃ ។ គេ​សង្កេតឃើញ​មាន​​ករណី​​ដំបូង​បង្អស់មួយ នៅ​សិង្ហបុរី​ដែល​ទារក​កើត​មកអង់ទីក័រ​កូវីដ។

តែ​​បើ​តាមការសិក្សា​ ​របស់អាមេរិក គ្មាន​ទារក​ណាម្នាក់​កើត​មក​វិជ្ជមានកូវីដ​១៩​ទេ។ ការ​សិក្សាមួយ​ទៀត​របស់​អ្នកស្រាវជ្រាវអង់គ្លេស ដែលបានតាមដាន​សង្កេត​ស្ត្រីមាន​ផ្ទៃពោះ​ជាង​​បួនពាន់​នាក់ ពាក់កណ្តាលមានកូវីដ ពាក់កណ្តាលទៀត​គ្មានកូវីដ នៅអង់គ្លេស និងនៅ​សហរដ្ឋអាមេរិក និង បានបង្ហាញ​ថា គ្រប់​ទារកកើត​មក​សុទ្ធតែមានសុខភាព​ល្អ គ្រប់គីឡូ និង​ គ្មានគ្រោះ​មរណៈ​ក្រោយ​កើត​ទេ ។

 

ប៉ុន្តែ អ្នកស្រាវជ្រាវ​អង់គ្លេស​សន្និដ្ឋាន​ថា កូវីដ​ ទំន​ង​ជាអាច​​ជំរុញ​ឱ្យ​ស្ត្រី​ពរពោះបង្កើត​​ទារក​កើត​មិន​គ្រប់​ខែ។ នៅក្នុង​ទិន្នន័យ​អង់គ្លេស ស្ត្រីពរពោះ​មានកូវីដ​ ដល់ទៅ​ ១២%​ឆ្លងទន្លេ​មុនកាលកំណត់ ទល់នឹង​៧,៥% បើ​ប្រៀប​ទៅ​នឹងមធ្យមភាគជាតិ។ ទិន្នន័យ​នៅ​អាមេរិកវិញ បង្ហាញ​ថា​ទារក​១៥%​កើត​មិន​គ្រប់ខែ  ទល់​នឹង​មធ្យមភាគជាតិ ត្រឹម​តែ១០% ៕

 

- Coxil Extra បំបាត់អាការៈ ឈឺក ក្អក ក្លិនមានត និង ផ្តាសាយ ពិសេសទប់ស្កាត់ការក្អូតចង្អោរសម្រាប់ស្រ្តីមានផ្ទៃពោះ

 

លោកអ្នកក៏អាចស្វែងរកទិញបាននៅតាមទីតាំង ឱសថស្ថាន និង App ហ្គ្រេនមេដ ផងដែរ ៕ តាមរយៈ ៖ http://grandmed.asia/home ឫ ដោនឡូត App GrandMed នៅក្នុង AppStore ឫ PlayStore ៕

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?