Customer Support: 085292910

Need Help?

ផ្លែស្វាយ មិនត្រឹមតែជាផ្លែឈើ តែជាឱសថល្អខ្លាំងចំពោះសុខភាព

Apr 25, 2022

នៅពេលលោកអ្នកទទួលទានផ្លែស្វាយ​ លោកអ្នកប្រហែលជាមិនគិតអំពីផលប្រយោជន៍ដល់សុខភាពដ៏សម្បើមរបស់វានោះទេ។​ ស្វាយត្រូវបានគេស្គាល់ថាជាស្តេចនៃផ្លែឈើ។ វាមានប្រមាណ១០០០ប្រភេទ​ហើយសុទ្ធតែ​មានរសជាតិឆ្ងាញ់។ ផ្លែស្វាយ​ផ្ទុកវីតាមីន សម្បូរជាតិរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលធានាដល់សុខភាពរបស់បងប្អូនទាំងអស់គ្នា។ តាមរយៈអត្ថប្រយោជន៍ខាងក្រោម បងប្អូន​នឹង​​ភ្ញាក់ផ្អើលពីគុណប្រយោជន៍របស់ផ្លែស្វាយ​ ដែលបងប្អូនចូលចិត្តទទួលទានសឹងរាល់ថ្ងៃ ៖​

១-ជួយដល់​ជំងឺក្រពះ៖ អស់រយៈពេលជាច្រើនទសវត្សមកមកហើយស្វាយត្រូវបានគេប្រើដើម្បីបំបាត់ជំងឺ​ក្រពះ។ ស្រដៀងគ្នាទៅនឹងផ្លែល្ហុងស្វាយមានអង់ស៊ីមមួយចំនួនដែលមានលក្ខណៈសម្បត្តិ​ជួយដល់ក្រពះ ។

២-​ទប់ស្កាត់​ជំងឺមហារីក ៖ ដោយសារ​វត្តមាន​ដ៏​លើសលប់​នៃ​សមាសធាតុ​វីតាមីន​ដែល​ជា​អុក​ស៊ី​ដ​កម្ម ស្វាយ​ត្រូវ​គេ​អះអាង​ថា មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា សមាស ធាតុ astragalin , quercetin, isoquercitrin, methylgallat, fisetin និង​អាស៊ីត Gallic មាន​សមត្ថភាព​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​មហារីក​ពោះវៀន មហារីក​ដោះ និង​មហារីក​ប្រូ​ស្តា​ត​ជាដើម ។

៣-​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ការ​បំពេញ​មុខងារ​របស់​ខួរក្បាល ៖ ស្វាយ​សម្បូរ​ទៅ​ដោយ​វីតាមីន B6 ដែល​ផ្តល់​សារសំខាន់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ក៏​ដូច​ជា​ការ​បំពេញ​មុខងារ​ខួរក្បាល ។ វីតាមីន​នេះ​ជា​ជំនួយ​ក្នុង​ការ​បង្កើត​ភ្នាក់ងារ​បញ្ជូន​សារ​ជា​ច្រើន​ដែល​ទទួល​បន្ទុក​ជួយ​គ្រប់គ្រង​ផ្លូវចិត្ត​និង​ដំណេក​ស្កប់ស្កល់ ។ បន្ថែម​ពី​នេះ សារធាតុ​គ្លុ​យ​តា​មីន​ជួយ​ពង្រីក​ការ​ផ្ចង់ស្មារតី និង​កែ​លំអ​ការ​ចង​ចាំ ។

៤-​បង្កើន​កម្លាំង​រួម​ភេទ ៖ វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ហើយ​វីតាមីន​នេះ​ល្អ​សម្រាប់​ការ​ព្យាបាល​បញ្ហា​ផ្លូវភេទ ។ វា​ក៏​មាន​លក្ខណៈសម្បត្ដិ​ជា​ថ្នាំ​សម្រើប​ផង​ដែរ ។

៥-ជួយសម្រកទម្ងន់ ៖ ស្វាយមានជាតិវីតាមីនយ៉ាងច្រើន និងសារធាតុចិញ្ចឹមរាងកាយដែលជួយឲ្យរាងកាយមានអារម្មណ៍ឆ្អែត ដែលជួយមិនឲ្យអ្នកញ៉ាំហារច្រើន។ ដូចគ្នានេះផងដែរផ្លែឈើមានជាតិសរសៃបានបង្កើនមុខងាររំលាយអាហាររបស់រាងកាយ និងដុតបំផ្លាញកាឡូរី ជួយសម្រកទម្ងន់បាន។

៦-​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ៖ ស្លឹក​ស្វាយ​ជួយ​រក្សារ​កម្រិត​ធម្មតា​នៃ​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម ។ អ្នក​អាច​ដាំ​ស្លឹក​ស្វាយ និង​ត្រាំ​វា​ចោល​មួយ​យប់ បន្ទាប់​មក​ច្រោះ​យក​ទឹក ហើយ​ទទួលទាន​ទឹក​នេះ ។ ទឹក​ស្លឹក​ស្វាយ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ៕

 

ទាញយកឥឡូវនេះ កម្មវិធី grandmed

 តាមរយៈ GooglePlay និង AppleStore

 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?