Customer Support: 085292910

Need Help?

អត្ថប្រយោជន៍នៃផ្លែចេក

Apr 21, 2022

ផ្លែចេក​គឺប្រភពអាហារ​ដែល​មិន​ត្រឹម​តែ​មាន​រស់​ជាតិ​ឆ្ងាញ់​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​មាន​ទៅដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង ដែល​មាន​អត្ថប្រយោជន៍ទៅ​ដល់​សុខភាពរបស់​អ្នក។ ផ្លែចេក​គឺជា​អាហារ​សម្រន់​ដែល​អ្នក​ងាយ​រក​បាន​និង ស្រួល​ដាក់​តាម​ខ្លួន ​។​ បន្ទាប់​ពី​បាន​ដឹកងពីអត្ថប្រយោជន៍របស់​​ផ្លែចេកខាង​ក្រោមនេះហើយ យើងជឿជាក់​ថាអ្នក​នឹង​ត្រឡប់​មក​ចូល​ចិត្ត​ផ្លែចេក​ហើយ ។

ហើមពោះ​និង​ទល់លាមក ៖ ចេក មាន​ផ្ទុក​សារជាតិ pectin ដែល​បង្កើន​ល្បឿន​ដល់ ការ​រំលាយ​អាហារ និង​ជំរុញ​ឱ្យ​មានការ​បញ្ចេញ​ជាតិពុល និង​លោហៈ​ធ្ងន់​ពី​រាង​កាយ។ លើស​ពី​នេះ​ទៀត ចេក​មាន​សារធាតុ​ប្រូ​បៃ​អូ​តិច រំញោច​ដល់​ពោះវៀន​។ កត្តា​ទាំង​អស់នេះ កាត់​បន្ថយ​អាការ​ហើមពោះ ខណៈ​ពេល​ដែល​ផ្លែ​ឈើ​ធ្វើ​ឲ្យ​សក់​ទន់​នេះ ភ្ញោ​ច​ពោះវៀន​ឲ្យ​ដំណើរការ និង​មាន​តួនាទី​ជា​ថ្នាំ​បន្ទន់​លាមក​ធម្មជាតិ សម្រាប់​ការ​ទល់លាមក ។

ផ្លែចេក​ធ្វើ​ឲ្យអ្នក​ឆាប់​ឆ្អែត ព្រម​ទាំង​ងាយស្រួល​រក​ញាំ ៖ ផ្លែចេក​មិន​ត្រឹម​តែ​សំបូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗសម្រាប់​រាង្គកាយ​ប៉ុណ្ណោះទេ តែវា​ក៏ជាអាហារ​ដែល​ងាយ​ស្រួល​ញ៉ាំផង​ដែរ។ អ្នក​អាច​ញាំ​ចេក​បានជាមួយយ៉ាអួ ដាក់​ក្នុង​ទឹក​ក្រឡុក​ជំនួស​ស្ករ ឬ​ញាំ​វាទទេ​ក៏បាន។ ម្យ៉ាង​ទៀត ចេក​សំបូរ​សារធាតុ Pectin (ផៃទីន) និង Resistant Starch ដែល​ជា​សារធាតុដែល​ធ្វើ​មិន​ឲ្យអ្នកមានអារម្មណ៍​ឃ្លាន ព្រម​ទាំង​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត ។ 

បង្កជំងឺមហារីក ៖ ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ Lectin ដែល​ជា​ប្រូតេអ៊ីន​មាន​ក្នុង​ផ្លែ​ចេក​អាច​ជួយ​បង្ការ​ការ​លូតលាស់​កោសិកា​ជំងឺមហារីក​គ្រាប់​ឈាម​។ Lectin ​មាន​តួ​នាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ការ​ជួយ​កំចាត់​ពពួក​រ៉ាឌីកាល់​សេរី​ពី​រាងកាយ ព្រោះ​កាលណា​រាងកាយ​មាន​ពពួក​រ៉ាឌីកាល់​សេរី​ច្រើន កោសិកា​ខូចខាត​កាន់តែ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ ។

បន្ធូរអាការៈជំងឺ​ធ្លាក់​ទឹកចិត្ត​៖ បើ​យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ MIND ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ច្រើន ពួក​គេ​មាន​អារម្មណ៍​ប្រសើរ​ឡើង​បន្ទាប់​ពី​ការ​បរិភោគ​ផ្លែ​ចេក ។ ដោយសារ​ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ tryptophan ដែល​វា​ជា​ប្រូ​តេ​អី​ន​រាង​កាយ     ប​ម្លែ​ង​ទៅ​ជា​សារធាតុ serotonin ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​ឡើង​និង​រីករាយ ។

ចេក ជួយបង្កើនកម្លាំង ពិសេស សម្រាប់អ្នកកីឡា ៖ ហេតុអីអ្នកលេងកីឡា ចូលចិត្តញ៉ាំចេកម្លេះ? ចេក ជួយបង្កើនកម្លាំងសាច់ដុំ។ ការសិក្សាបានបង្ហាញថា ការញ៉ាំចេក រៀងរាល់ ១៥ នាទីម្តង មានអត្ថប្រយោជន៍ ច្រើនជាងការទទួលទាន ជាតិកាបូអ៊ីដ្រាត ឬភេសជ្ជៈសម្រាប់អ្នកកីឡាទៅទៀត ៕

 

ទាញយកឥឡូវនេះ កម្មវិធី grandmed

តាមរយៈ GooglePlay និង AppleStore

 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?