ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
Aug 01, 2022
ការទម្លាប់ហូបទឹកក្តៅឧណ្ហៗនាពេលព្រឹកមុនពេលលោកអ្នកទទួលទានអាហារឬដុសធ្មេញនោះតាមពិតទៅនៅក្នុងវប្បធម៌អាស៊ីដូចជាជាតិចិននិងជប៉ុនជាដើមអះអាងថាការផឹកទឹកក្តៅឧណ្ហៗ ជួយដល់ការរំលាយអាហាររបស់មនុស្សបាន។ នេះជាវិធីសាស្រ្ត១សម្រាប់រក្សាប្រព័ន្ធរំលាយអាហារឲ្យបានល្អជាជាងការទទួលទានភេសជ្ជៈណាដែលមិនសូវមានប្រយោជន៍សម្រាប់ក្រពះនិងជួយកាត់បន្ថយនូវជាតិអាស៊ីតដែលចេញពីក្រពះផងដែរ ។
ការផឹកទឹកនាពេលព្រឹកមានគុណប្រយោជន៍ច្រើនខណៈដើមឡើយគេស្គាល់វាតាមរយៈភាសាសំស្ក្រឹតថា«អូសា ប៉ាណា ឆីគិតសាថាឱសថដ៏សាមញ្ញសម្រាប់ព្យាបាលជំងឺនានារួមទាំងជំងឺមហារីកផង ។
នៅមុនពេលដែលលោកអ្នកដុសធ្មេញញុំាអាហារពេលព្រឹកឬទទួលទានភេសជ្ជៈដទៃទៀតនោះទឹកក្ដៅឧណ្ហៗនាពេលព្រឹកព្រលឹមគឺជាឱសថមួយដ៏ល្អបំផុតសម្រាប់លោកអ្នកដោយផឹកក្នុងចំណុះប្រមាណជាបួនកែវដែលមានចំណុះ១៦០មិល្លីលីត្រ។ ប្រសិនបើលោកអ្នកពិបាកក្នុងការផឹកទឹកនាពេលព្រឹកនោះសុំសាកតែត្រឹមពាក់កណ្តាលនៃចំណុះដូចខាងលើក៏បានដែរ ។
ទឹកគឺជាសារធាតុបំប៉នរាងកាយមនុស្សដ៏សាមញ្ញមួយដូចជាការធ្វើលំហាត់ប្រាណប្រចាំថ្ងៃដែរ។ ទោះបីជាការផឹកច្រើនអាចធ្វើឲ្យលោកអ្នកឧស្សាហ៍នោមឬចូលបន្ទប់ទឹកក្តីតែការឧស្សាហ៍ចូលបន្ទប់ទឹកនោះវាក៏មានមុខងារជួយជម្រះចោលនូវជាតិពុលក្នុងខ្លួនតាមរយៈទឹកនោមនោះដែរ ៕
Recent Post
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?
grandmed ក៏មានផងដែរនូវ វេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម