ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
Jul 29, 2022
ការមានផ្ទៃពោះនៅមុនអាយុ ១៨ឆ្នាំ ត្រូវបានគេចាត់ទុកថា ការមានផ្ទៃពោះនៅវ័យក្មេង ហើយការមានផ្ទៃពោះនៅវ័យក្មេងពេកអាចបណ្តាលឱ្យស្ត្រីជាម្តាយមានបញ្ហាសុខភាពប៉ះពាល់ដល់ការសិក្សា ព្រោះជាវ័យកំពុងសិក្សា ហើយក៏ប៉ះពាល់ចំពោះការចិញ្ចឹមបីបាច់ថែរក្សា និងការលូតលាស់របស់ទារកផងដែរ។ ការមានផ្ទៃពោះ នៅវ័យក្មេងពេក ជារឿយៗកើតឡើងចំពោះស្ត្រីវ័យក្មេងដែលមិនបានទទួលព័ត៌មានត្រឹមត្រូវក្នុងការមានផ្ទៃពោះ និងមិនបានប្រើប្រាស់មធ្យោបាយពន្យារកំណើតឱ្យបានត្រឹមត្រូវ។ ចំពោះគូស្វាមីភរិយាដែលនៅវ័យក្មេងពេក គ្រួសាររបស់ពួកគេចង់ឱ្យកូនស្រីមានផ្ទៃពោះ ប៉ុន្តែពួកគេមិនបានដឹងថាការមានផ្ទៃពោះនៅវ័យក្មេងពេលអាចបង្កគ្រោះថ្នាក់ដល់ក្មេងស្រី និងកូនរបស់នាងនោះទេ ។
ផលវិបាកនៅពេលសម្រាលដូចជា ៖
• អាចអូសពេលវេលានៅពេលសម្រាល ព្រោះឆ្អឹងត្រគាក និងប្រដាប់ភេទតូចចង្អៀត (ឆ្អឹងនេះមិនទាន់លូតលាស់ពេញលេញ ដែលជាបញ្ហាប្រឈមនៅពេលកើត) ជួនកាលមានផលវិបាកមួយចំនួនដូចជា៖ ស្បូនអាចរហែក ហើយម្តាយនឹងស្លាប់ដោយ សារការបាត់បង់ឈាមច្រើន ។
• ក្បាលរបស់ទារកអាចធ្វើឱ្យប្រដាប់ភេទរហែក (ការរហែកនេះអាចបណ្តាលឱ្យឆ្លាក់ ឈាមខ្លាំង និងមានផលវិបាកដល់រន្ធទឺកនោម រន្ធគូទ ឬស្បូនរហែកទៅថ្ងៃក្រោយ)
• ស្ត្រីវ័យក្មេងមានឆ្អឹងត្រគាកតូចចង្អៀត មិនទាន់លូតលាស់ពេញលេញ ដែលជាបញ្ហាប្រឈមនៅពេលកើតជួនកាលក៏ចាំបាច់ត្រូវធ្វើការសម្រាលតាមវិធីវះកាត់ ប្រសិនបើការវះកាត់នេះធ្វើមិនទាន់ពេលនោះទេ ទារក នឹងម្តាយនឹងមានគ្រោះថ្នាក់ដល់ជិវិត ។
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?
grandmed ក៏មានផងដែរនូវ វេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម