យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
Jul 29, 2022
ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងនៃការស្លាប់នៃជំងឺមហារីកក្នុងចំណោមស្ត្រីនៅក្នុងប្រទេសកម្ពុជា។ ស្ត្រីប្រមាណជា 1500 នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកមាត់ស្បូនហើយយ៉ាងហោចណាស់មានស្ត្រីចំនួន 900 នាក់បានស្លាប់ដោយជំងឺនេះជារៀងរាល់ឆ្នាំ ។
តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?
ជំងឺមហារីក មាត់ស្បូនជាជម្ងឺមហារីកម្យ៉ាងដែលធ្វើអោយមានការប្រែប្រូលខុសពីធម្មតានៅតំបន់តំណរភ្ជាប់រវាងកោសិកាខាងក្នុងនិងខាងក្រៅនៅមាត់ស្បូន, នៅពេលដែលវាស៊ីចូលជ្រៅទៅខាងក្នុងកោសិការមាត់ស្បូន ហើយអាចរាលដាលទៅកាន់សរីរាង្គផ្សេងទៀត(metastasis) ដូចជា សួត , ថ្លើម , ប្លោកនោម និងក្រសាល់គូទជាដើម។ ទោះបីជាយ៉ាងណាក៏ដោយជម្ងឺនេះវាមានការវិវត្តន៏យឺត ដោយចាប់ផ្តើមពីការបំរែបំរួលកោសិកាជាមុនសិន។ ស្រ្តីភាគច្រើនអាចដឹងរោគវិនិច្ឆ័យនែការប្រែប្រួលកោសិការនៅចន្លោះអាយុ ពី ២០ ទៅ ៣០ ឆ្នាំ ក៏ប៉ុន្តែអាយុជាមធ្យមដែលអាចធ្វើរោគវិនិច្ឆ័យថាកើតជំងឺមហារីកមាត់ស្បូន គឺនៅខ្ទង់អាយុ ៥០ ឆ្នាំ។
តើជំងឺនេះបណ្តាលមកពីមូលហេតុអ្វី?
មូលហេតុចំបងនៃជំងឺនេះបណ្តាលមកពីមេរោគម្យ៉ាងឈ្មោះ HPV (Human Papilloma Virus)។
មេរោគ HPV ជាមេរោគម្យ៉ាងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរូមភេទ។ មេរោគនេះមានរហូតដល់ជាង ១០០ ប្រភេទ ហើយមាន១៤ប្រភេទ ដែលអាចបង្កឲ្យកើតមហារីក (WHO, 2019)។ ទោះបីជាយ៉ាងណាក៏ដោយមេរោគនេះអាចចេញជារោគសញ្ញាមួយចំនួនដូចជា:
- ដុះសិរមាន់នៅប្រដាប់ភេទ
– ការប្រែប្រួលកោសិការតំបន់មាត់ស្បូនជាដើម។
– ក្រៅពីមេរោគ HPV នៅមានមូលហេតុផ្សេងទៀតដែលអាចបណ្តាលអោយកើតជម្ងឺមហារីកមាត់ស្បូនផងដែរ។
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?
grandmed ក៏មានផងដែរនូវ វេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម