មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
Jul 29, 2022
ការរីកក្រពេញប្រូស្តាតគឺជាក្តីបារម្ភរបស់បុរសវ័យចំណាស់ភាគច្រើន ដែលតែងតែជួបប្រទះញឹកញាប់។ ការរីកក្រពេញប្រូស្តាតអាចមានហានិភ័យបណ្តាលអោយមានការពិបាកនោម និងស្ទះទឹកនោមជាដើម។ វាក៏អាចធ្វើអោយមានបញ្ហាដល់ប្លោកនោម ផ្លូវបង្ហូរទឹកនោមនិងតំរងនោមផងដែរ។ បុរសភាគច្រើនមានក្រពេញប្រូស្តាតចេះតែរីកធំឡើងរហូតពេញមួយជីវិត។ ការបន្តរីកធំរហូត នេះអាចបណ្តាលអោយមានរោគសញ្ញាពិបាកនោម ឬធ្វើអោយស្ទះលំហូរទឹកនោម។ វាមិនច្បាស់ទេថា តើអ្វីដែលធ្វើអោយក្រពេញប្រូស្តាតរីកធំនោះ តែទោះជាយ៉ាងណាក៏ដោយវាអាចកើតឡើងដោយសារតែការផ្លាស់ប្តូរតុល្យភាពនៃអ័រម៉ូនភេទនៅពេលបុរសកាន់តែចាស់ ។
បុរសទាំងអស់មានក្រពេញប្រូស្តាតដែលមានទំហំប៉ុនផ្លែអាព្រីខុត(apricot) វាមានទម្ងន់ប្រមាណ៣០ក្រាម។ វាជាក្រពេញដែលផលិតធាតុផ្សំមួយចំនួននៃទឹកកាម។ វាស្ថិតនៅមុខរន្ធគូថនិងនៅក្រោមប្លោកនោម នៅជុំវិញបំពង់ទឹកនោមដែលបញ្ចេញទឹកនោមចេញពីប្លោកនោម។ ទឹករំអិលដូចទឹកដោះគោដែលផលិតដោយក្រពេញប្រូស្តាត គឺជាសារធាតុរាវដែលមានប្រហែល៣០%នៃទឹកកាមទាំងស្រុងដែលត្រូវបានបញ្ចេញ។ សារធាតុរាវរបស់ប្រូស្តាតការពារមេជីវិតឈ្មោល ជួយឱ្យពួកគេរស់នៅបានយូរនិងអាចចល័តបាន ។
តើអ្វីខ្លះជាកត្តាប្រឈមមុខនឹងការរីកធំនៃក្រពេញប្រូស្តាតនេះ?
- អាយុ: ក្រពេញប្រូស្តាតអាចរីកហើយមានលេចចេញជារោគសញ្ញាដោយកំរចំពោះ បុរសដែលមានអាយុតិចជាង៤០ឆ្នាំ។ ១ភាគ៣នៃបុរសមានបទពិសោធន៏ថាមានរោគសញ្ញាមធ្យមទៅធ្ងន់ធ្ងរនៅអាយុចាប់ពី៦០ឆ្នាំ ហើយពាក់កណ្តាលនៃបុរសមានរោគសញ្ញា និងរីកក្រពេញប្រូស្តាតនៅពេលអាយុ ៨០ឆ្នាំ។
- ប្រវត្តិគ្រួសារ: អ្នកមានសាច់ញាតិដូចជាឪពុកឬបងប្អូនដែលមានបញ្ហាក្រពេញប្រូស្តាតមានន័យថាអ្នកទំនងជាមានបញ្ហា។
- អ្នកជំងឺទឹកនោមផ្អែមនិងជំងឺបេះដូង: ការសិក្សាបានបង្ហាញថាជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺបេះដូងនិងការប្រើថ្នាំ beta blockers អាចបង្កើនហានិភ័យនៃជំងឺ នេះផងដែរ
- ការរស់នៅ: ភាពធាត់បង្កើនហានិភ័យនៃជំងឺរីកក្រពេញប្រូស្តាត ខណៈពេលធ្វើលំហាត់ប្រាណអាចបន្ថយហានិភ័យរបស់អ្នក។
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?
grandmed ក៏មានផងដែរនូវ វេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម