អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
Jul 19, 2022
ការទទួលទានអាហារពេលព្រឹកគឺជារឿងដ៏សំខាន់បំផុតមួយរបស់មនុស្សយើងគ្រប់គ្នា ព្រោះវាគឺជាអាហារដំបូងបំផុតប្រចាំថ្ងៃបន្ទាប់ពីទុកពោះទំនេរចោលអស់រយៈពេលមួយយប់។ ការមិនទទួលទានអាហារពេលព្រឹកគឺផ្ដល់ហានិភ័យយ៉ាងខ្លាំងមកដល់រាងកាយមនុស្សយើងដូចជា ងាយរងការកើតជំងឺផ្សេងៗ ការចុះខ្សោយនៃខួរក្បាល និងថាមពល ឆាប់មួរម៉ៅ តានតឹងអារម្មណ៍ជាដើម។ ក្នុងនោះផងដែរ ការទទួលទានអាហារពេលព្រឹកដោយមិនបានជ្រើសរើសយកអាហារដែលត្រឹមត្រូវក៏មិនអាចផ្ដល់ប្រយោជន៍គ្រប់គ្រាន់ដល់រាងកាយរបស់យើងដែរ។ ដូចនេះអត្ថបទនេះនឹងរៀបរាប់ប្រាប់លោកអ្នកអំពីអាហារពេលព្រឹកទាំង ៥ មុខដែលលោកអ្នកគួរទទួលទាន៖
១. គ្រាប់ស្រូវសាឡី (Oatmeal)
គ្រាប់ស្រូវសាឡីផ្ទុកនូវសារធាតុចិញ្ចឹមល្អៗសម្រាប់សារពាង្គកាយរបស់លោកអ្នកជាច្រើនដូចជា បេតាគ្លុយកង់ (Beta Glucan) ដែលជាជាតិសរសៃ (Fiber) ជួយធ្វើឲ្យលោកអ្នកឆ្អែតបានយូរ និងមិនធ្វើឲ្យឡើងគីឡូនោះទេ ព្រមទាំងជួយកាត់បន្ថយជាតិកូឡេសស្តេរ៉ុល (Cholesterol) នៅក្នុងសរសៃឈាម។
២. ស៊ុត
ស៊ុត គឺជាអាហារពេលព្រឹកដ៏សំខាន់មួយព្រោះនៅក្នុងស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹម និងប្រូតេអ៊ីនខ្ពស់និងជំនួយដល់ការលូតលាស់ដល់រាងកាយ ព្រមទាំងផ្ទុកនូវជាតិកូឡេសស្តេរ៉ុល (Cholesterol) ទាបដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។
៣. កាហ្វេគ្មានជាតិស្ករ និងគ្រីម
កាហ្វេ គឺជាភេសជ្ជៈដែលមនុស្សស្ទើរគ្រប់រូបទទួលទាន ជាពិសេសនៅពេលព្រឹក។ ការទទួលទានកាហ្វេក្នុងបរិមាណតិចជារៀងរាល់ថ្ងៃជួយឲ្យលោកអ្នកចៀសវាងនូវជំងឺទឹកនោមផ្អែមបានផងដែរ។ ប៉ុន្តែការថែមស្ករឬគ្រីមនៅក្នុងកាហ្វេច្រើនពេកអាចបណ្ដាលឲ្យជាតិស្ករនៅក្នុងខ្លួនរបស់លោកអ្នកកើនឡើង ដែលជាហេតុនៃជំងឺទឹកនោមផ្អែម។
៤. តែបៃតង
តែបៃតងផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងពោះ អាចជួយដល់លោកអ្នកក្នុងការសម្រកទម្ងន់បានផងដែរ។
៥. ផ្លែប៊ឺរី (Berries)
ផ្លែប៊ឺរី (Berries) មានដូចជា ប៊្លូប៊ឺរី (Blueberry), ស្ត្រូប៊ឺរី (Strawberry), រ៉េសប៊ឺរី (Raspberry), ប្លេកប៊ឺរី (Blackberry) ផ្ទុកនូវសារធាតុកាឡូរី (Calorie) ទាប និងមានជាតិសរសៃ (Fiber) ខ្ពស់ជួយប្រឆាំងនឹងជំងឺគាំងបេះដូងបានយ៉ាងល្អ ។
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?
grandmed ក៏មានផងដែរនូវ វេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម