ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?
Jul 19, 2022
ជំងឺលើសសម្ពាធឈាម (hypertension) គឺជាជំងឺមួយក្នុងជំងឺដែលកើតច្រើនបំផុតក្នុងពិភពលោកហើយបង្កអោយមានអត្រាមរណៈភាពជាច្រើនដោយសារវាបំផ្លាញទៅលើសរីរាង្គផ្សេងៗនៅក្នុងខ្លួន។
សម្ពាធស៊ីសស្តូល (systolic pressure) ជាសម្ពាធនៅពេលដែលបេះដូងកន្រ្តាក់និងច្របាច់ឈាមចូលទៅក្នុងសរសៃអាកទែ។ សម្ពាធដ្យាស្តូល (diastolic pressure) ជាសម្ពាធនៅពេលដែលបេះដូងសំរាក។
តាមការអនុវត្តន៍ប្រចាំថ្ងៃគេវាស់សម្ពាធឈាមនៅដើមដៃដែលវាស់ពីសម្ពាធក្នុងសរសៃអាកទែដើមដៃ (brachial artery)។ រង្វាស់គិតជាមីលីម៉េត្របារត (mmHg)។ ប្រសិនបើសម្ពាធឈាមឡើងត្រូវបានគេហៅថា ជំងឺលើសសម្ពាធឈាម (hypertension)។ អ្នកជំងឺដែលមានសម្ពាធឈាមលើសពី 140/90 ក្នុងរយះយូរជាប់គ្នាគឺត្រូវសន្មត់ថាមានជំងឺលើសសម្ពាធឈាម ។
ផលវិបាករបស់ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ
ប្រសិនបើអ្នកជំងឺលើសម្ពាធឈាមរ៉ាំរ៉ៃមិនត្រូវបានព្យាបាលនោះទេវានឹងធ្វើអោយមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយរបស់យើង។ ជាទូទៅគ្មានរោគសញ្ញារបស់ជំងឺលើសសម្ពាធឈាមដែរក្នុងដំណាក់កាលប៉ុន្មានឆ្នាំដំបូង។ អញ្ចឹងហើយបានជាយើងហៅជំងឺនេះថាជាអ្នកពិឃាតដ៏ស្ងប់ស្ងាត់ ព្រោះពេលមានរោគសញ្ញាបង្ហាញឡើងគឺនៅពេលដែលខ្លួនប្រាណយើងបានបំផ្លាញធ្ងន់ធ្ងររួចទៅហើយ ។
ជម្ងឺលើសម្ពាធឈាមរ៉ាំរ៉ៃដែលមិនបានព្យាបាលបានត្រឹមត្រូវនឹងអាចបណ្តាលទៅជា៖
- ធ្វើឲ្យខូចតម្រងនោមៈ សម្ពាធឈាមឡើងខ្ពស់អាចបំផ្លាញសរសៃឈាមនៅក្នុងតម្រងនោមដែលជាលទ្ធផលបង្កជាជំងឺតម្រងនោមរ៉ាំរ៉ៃ (chronic kidney disease)។
- ធ្វើឲ្យខូចភ្នែកៈ សម្ពាធឈាមឡើងខ្ពស់អាចបំផ្លាញសរសៃឈាមដែលនៅក្នុងរ៉េទីន (retina) ដែលជាលទ្ធផលបង្កជាជំងឺស្រវាំងភ្នែក រឺអាចបណ្តាលអោយខ្វាក់។
- ធ្វើឲ្យខូចសរសៃឈាមៈ សម្ពាធឈាមឡើងខ្ពស់ក្នុងសរសៃអាកទែអាចបំផ្លាញផ្នែកខាងក្នុងនៃសរសៃអាកទែបានដែលបង្ករអោយកើតជាជំងឺក្រិនសរសៃអាកទែ (atherosclerosis) រឺធ្វើអោយជំងឺក្រិនសរសៃអាកទែកាន់តែធ្ងន់ធ្ងរថែមទៀត។ ជំងឺក្រិនសរសៃអាកទែអាច បណ្តាលអោយកើតជាជំងឺស្លាប់សាច់ដុំបេះដូង (myocardial infarction) រឺជំងឺស្លាប់ខួរក្បាលដោយគ្មានឈាមទៅចិញ្ចឹម (ischemic stroke)។
- ធ្វើឲ្យខូចសរសៃអាកទែខួរក្បាលៈ សម្ពាធឈាមឡើងខ្ពស់អាចបណ្តាលអោយធ្លាយបែកនូវសរសៃអាកទែក្នុងខួរក្បាល ដែលបណ្តាលអោយកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (hemorrhagic stroke)។
- ធ្វើឲ្យខូចបេះដូងៈ សម្ពាធឈាមឡើងខ្ពស់អាចធ្វើអោយថតក្រោមរបស់បេះដូងផ្នែកខាងឆ្វេងរីកធំ (left ventricle hypertrophy) ដែលអាចបង្កជាជំងឺខ្សោយបេះដូង (heart failure) រឺក៏ជំងឺបញ្ហាចង្វាក់បេះដូង (cardiac arrhythmias)។
- ធ្វើឲ្យខូចសរសៃឈាមអាអកៈ សម្ពាធឈាមឡើងខ្ពស់អាចធ្វើអោយជញ្ជាំងរបស់សរសៃឈាមអាអកខ្សោយដែលអាចបង្កជាជំងឺហើមប៉ោងសរសៃឈាមអាអក (aortic aneurysm) ឬ ជំងឺសរសៃឈាមអាអកញែកចេញពីគ្នា (aortic dissection) ។
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
grandmed ក៏មានផងដែរនូវ វេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម