Customer Support: 085292910

Need Help?

សូមប្រុងប្រយ័ត្ន ជំងឺបេះដូងមិនមែនកើតឡើងសម្រាប់តែមនុស្សចាស់ឡើយ វាអាចកើតឡើងផងដែរចំពោះទារកទើបនឹងកើត

Jul 17, 2022

ជំងឺ​បេះដូង​ជា​ជំងឺ​ម្យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​មុខងារ​របស់​បេះដូង ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​បេះដូង។ ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​មាន​ជំងឺ​បេះដូង​ដែរ ។

១- ជំងឺ​បេះដូង​ពី​កំណើត

ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ពោះ​ម្តាយ​ម្ល៉េះ ដោយ​បេះដូង​របស់​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ ជំងឺ​បេះដូង​ពី​កំណើត​ស្មុគស្មាញ​ខ្លាំង និង​មាន​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​ប្រហោង​ថត​លើ បេះដូង​ប្រហោង​ថត​ក្រោម បេះដូង​ប្រហោង​ពី​សរសៃ​អាអក ទៅ​សរសៃ​អាកទែ ឬ​បេះដូង​មាន​សរសៃ​ធំៗ​ខ្វែង​គ្នាជាដើម ។ ចំពោះ​កត្តា​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​បេះដូង​ពី​កំណើត​មាន​ដូចជា កត្តា​តំណពូជ ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ម្តាយ​ញ៉ាំ​ស្រា ជក់បារី​ពេល​មាន​ផ្ទៃពោះ ។

២- ជំងឺ​បេះដូង​កើត​ក្រោយ

ជំងឺ​បេះដូង​​កើត​ក្រោយ ជា​ជំងឺ​បេះដូង​កើត​ឡើង​ពេល​មនុស្ស​វិវត្ត​ធំធាត់ អាយុ​កាន់​តែ​ច្រើន។ ចំពោះ​កក្តា​ដែល​ជំរុញ​ឲ្យ​មាន​ជំងឺ​បេះដូង ដូចជា ចំណី​អាហារ ជក់បារី ញ៉ាំ​ស្រា ការ​រលាក​ដោយសារ​មេរោគ ឬ​​មិន​​មាន​ទម្លាប់​ហាត់​ប្រាណ​ជា​ដើម។

– ជំងឺ​ប្រឹស​បេះដូង ឬ​ចំហរ​ប្រឹស​បេះដូង៖ រលាក​បំពង់​ក​រ៉ាំរ៉ៃ​របស់​កុមារ ដែល​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ ​យូរៗ​​ទៅ​មេរោគស្ត្រឹប​តូកូស​ ដែល​ធ្វើ​ឲ្យ​រលាក​បំពង់ក វាយ​លុក​ទៅ​លើ​ប្រឹស​បេះដូង ធ្វើ​ឲ្យ​ប្រឹស​បេះដូង​ក្មេង​ឡើង​រឹង ក្រិន ហើយ​យូរៗ​ទៅ​អាច​ស្តែង​ចេញ​ជា​ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដោយសារ​ប្រឹស​បេះដូង​ឡើង​រឹង បើក​អត់​បាន ។

– ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬ​ជំងឺ​ថប់​បារម្ភ៖ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះដោយសារកំណក​ខ្លាញ់ និង​​កំណក​​ឈាម ។

– ជំងឺ​សាច់ដុំ​បេះដូង៖ ជា​ធម្មតា​បេះដូង​ដើរ​តួ​ជា​ស្នប់​សម្រាប់​សប់​ឈាម​ទៅ​ចិញ្ចឹម​សារពាង្គកាយ នៅ​ពេល​សាច់ដុំ​ក្រាស់​ពេក រំខាន​ដល់​ការ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាងកាយ នាំ​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង ជួល​កាល​សាច់ដុំ​បេះដូង​ស្តើង​អត់​សូវ​មាន​កម្លាំង​កន្ត្រាក់ ។

– ជំងឺ​បេះដូង​រីក៖ ជា​ជំងឺ​ដែល​បេះដូង​មាន​ទំហំ​ធំ​ខុស​ពី​ធម្មតា បណ្តាល​មក​ពី​សាច់ដុំ ឬ កោសិកា​បេះដូង​ខុស​ប្រក្រតី បេះដូង​លោត​ខុស​ចង្វាក់ ។

– ជំងឺ​វិបត្តិ​ចង្វាក់​បេះដូង៖ បេះដូង​មិន​រីក មិន​ក្រាស់ មិន​ស្ទះសរសៃ​ទេ ប៉ុន្មាន​ចង្វាក់​បេះដូង​ដើរ​មិនស្មើ ជួន​កាល​ដើរៗ​ឈប់ ឬ​ក៏​ដើរ​លឿន​ពេក ។

  សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?