កត្តាអ្វីខ្លះដែលធ្វើឱ្យមានការសម្រាលកូនមិនគ្រប់ខែ ?
Jul 13, 2022
ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀតនៃការមានផ្ទៃពោះ ដោយគេសង្កេតឃើញថា នៅក្នុងប្រទេសអភិវឌ្ឍ វាបានកើតឡើងក្នុងអត្រា ៦% ចំណែកក្នុងប្រទេសកម្ពុជាគិតត្រឹមឆ្នាំ ២០១២ បញ្ហានេះបានកើតឡើងក្នុងអត្រា ១០.៥% ។
អ្វីទៅជាការសម្រាលកូនមិនគ្រប់ខែ?
ផ្អែកតាមវេជ្ជសាស្រ្ត គេបានបែងចែកបញ្ហានេះជាពីរករណី៖
- ការសម្រាលកូនមិនគ្រប់ខែ៖ ជាការសម្រាលកូនភ្លាមៗ មិនអាចឃាត់បាន កើតឡើងមុន ៣៧សប្តាហ៍នៃអាយុគភ៌ (ចន្លោះពី ២៦សប្តាហ៍ ទៅ តិចជាង ៣៧សប្តាហ៍) ដើម្បីឲ្យការកំណត់អាយុកាន់តែប្រាកដ ត្រូវទាមទារឲ្យស្រ្តីចងចាំឲ្យបានច្បាស់លាស់ ពី ថ្ងៃ ខែនៃវដ្តរដូវ។
- គំរាមសម្រាលកូនមិនគ្រប់ខែ៖ ជាបញ្ហាដែលស្រ្តីមានផ្ទៃពោះ អាចមានរោគសញ្ញាព្រមានដោយសារស្បូនកន្រ្តាក់ខ្លាំងបណ្តាលឲ្យឈឺពោះខ្លាំង ញឹកញាប់ និងជាប់រហូត មានបម្រែបម្រួលនៃមាត់ស្បូន ដែលអាចបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែ ប្រសិនបើគ្មានអន្តរាគមន៍ ឬអន្តរាគមន៍មិនទាន់ពេល ពីសំណាក់គ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញ អាចធ្វើការគ្រប់គ្រងបញ្ហានេះបាន ដើម្បីឲ្យកូនអាចរស់រានមានជីវិតបន្ត និងអាចកើតរស់ ឬអាចបន្តរស់ ដល់គ្រប់ខែបាន (៣៧ សប្តាហ៍) ។
មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ (Cause of spontaneous prematurity)
មានកត្តាផ្សេងៗជាច្រើន ដែលបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖
មូលហេតុមកពីម្តាយ
- មានកត្តាអំណោយផលជាច្រើនដូចជា៖
- មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ
- ធ្លាប់ធ្វើការរំលូតកូន ឬរលូតកូនដោយឯកឯង
- អាយុម្តាយតិចជាង ១៨ឆ្នាំ ឬលើសពី ៣៥ឆ្នាំ
- ស្ត្រីដែលធ្វើការធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយជាប្រចាំ
- មានផ្ទៃពោះជាប់ៗគ្នា
- មានកម្រិតជីវភាពរស់នៅទាប
- ស្រ្តីដែលប្រើប្រាស់ថ្នាំជក់ ឬជាតិពុល។
- ក្រៅពីកត្តាអំណោយផលខាងលើ ក៏នៅមានមូលហេតុទូទៅមួយចំនួនទៀតដូចជា៖
- មានការក្លាយរោគនៅផ្លូវនោម ទ្វារមាស មាត់ស្បូន ក្នុងស្រោមទឹកភ្លោះ និងទឹកភ្លោះ ក៏ដូចជាមានការក្លាយរោគផ្សេងៗជាច្រើនទៀត ឬមានការឡើងកម្តៅដោយឯកឯង
- ម្តាយមានភាពស្លេកស្លាំង
- ស្រ្តីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលពពោះ
- មានការប៉ះទង្គិចទៅលើពោះ។
- លើសពីនេះអាចមានមូលហេតុនៅនឹងកន្លែងរួមមាន៖
- ស្បូនមានរូបរាងមិនធម្មតា
- កស្បូនផ្នែកខាងក្នុងចំហ
- មានដុំសាច់នៅក្នុងស្បូន។
មូលហេតុមកពីកូន
• មានកូនភ្លោះ ២ឬ ៣ក្នុងពេលតែមួយ
• មានទឹកភ្លោះច្រើន
• បែកទឹកភ្លោះមុនពេលឈឺពោះ
• រលាកស្រោមទឹកភ្លោះ និងទឹកភ្លោះ
• មានភាពមិនធម្មតានៃសុក៖ សុកពាំងមាត់ស្បូន ឬសុករបើកចេញពីស្បូនមុនពេលកំណត់។
គ្មានមូលហេតុពិតប្រាកដ៖ គេឃើញមានកើតឡើងក្នុងអត្រា ៤០% ។
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?