កមរមាស់បណ្តាលមកពីអ្វី ? ពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេសសើស្បែក នៅក្នុង grandmed អេប ឥឡូវនេះ
Jul 13, 2022
កមរមាស់ ជាជំងឺមួយក្នុងចំណោមជំងឺសើស្បែក ដែលជួបច្រើនញឹកញាប់ នៅប្រទេសកម្ពុជាយើង។ ជាជំងឺដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិតឬចៃ។
ការចម្លងជំងឺនេះ កើតឡើងតាមរយៈ ៖
- ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
- ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ (សំលៀកបំពាក់ ស្រោមពូក…) ដែលមានមេរោគ
- មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា ។
ក) រោគសញ្ញា៖
- ច្រើនកើតនៅកន្លែងណាដែលមានរាងត្រង់ផ្នត់ៗ ឬក្រវៀចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូទ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
- ចំពោះស្ត្រីវិញ គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។
- ជំងឺនេះកម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ (HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
- ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រមរធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ ។
ប្រសិនបើលោកអ្នកមានបញ្ហាសើស្បែក លោកអ្នកអាចជួបជាមួយនឹងលោក វេជ្ជបណ្ឌីត ស៊ូ ដារិទ្ធ ឯកទេសជំងឺសើស្បែក ដែលមានបទពិសោធន៍ ១៥ឆ្នាំលើផ្នែកសើស្បែក (Dematologist) ៕
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?