មិនធ្វើអ្វីសោះ ! ស្រាប់តែអស់កម្លាំង តើមកពីមូលហេតុអ្វី ?
Jul 11, 2022
អស់កម្លាំងគឺជារោគសញ្ញាទូទៅនៃស្ថានភាពផ្សេងៗនៅក្នុងរាងកាយ ដែលឈានទៅដល់ជំងឺធ្ងន់ធ្ងរ ប៉ុន្តែវាច្រើនតែបណ្តាលមកពីរបៀបរស់នៅរបស់យើងផ្ទាល់ ដោយមូលហេតុ ៥ យ៉ាង ៖
១ ញ៉ាំកាបូអ៊ីដ្រាតច្រើនពេក កាបូអ៊ីដ្រាតដែលងាយយល់បំផុតគឺស្ករ ដូចជាស្កររលាយ ស្ករស៊ីរ៉ូ ឬគ្រាប់ធញ្ញជាតិដូចជាស្រូវសាលី ដែលជាសមាសធាតុចម្បងនៃការផលិតម្សៅពណ៌ស។ នៅពេលកាបូអ៊ីដ្រាតរំលាយយើងនឹងបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ ស្ទើរតែទាំងអស់ដូចជាជាតិសរសៃ វីតាមីន សារធាតុរ៉ែ។ នេះធ្វើឲ្យវាក្លាយជាអាហារដែលមានកាឡូរីតែប៉ុណ្ណោះ។ ការទទួលទានកាបូអ៊ីដ្រាតច្រើនពេក គឺជាហេតុផលមួយទៀតដែលធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ពេញមួយថ្ងៃ ព្រោះនៅពេលញ៉ាំអាហារកម្រិតជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។ នេះបណ្តាលឲ្យលំពែងផលិតអាំងស៊ុយលីនច្រើន ដើម្បីយកជាតិស្ករចេញពីឈាម ហើយយូរៗទៅកម្រិតជាតិស្ករដែលធ្លាក់ចុះ នឹងធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំង ហើយបន្ទាប់មកយើងចង់ញ៉ាំស្ករម្តងទៀតហើយវដ្តដូចនេះ ។
២ មិនបង្កើតទម្លាប់ហាត់ប្រាណសោះ ការស្រាវជ្រាវបានបង្ហាញថា មនុស្សវ័យកណ្តាលនិងមនុស្សចាស់ដែលមិនហាត់ប្រាណអាចជួបប្រទះរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ ដែលជាភាពអស់កម្លាំងដែលមិនអាចពន្យល់បានជារៀងរាល់ថ្ងៃ។ អនុសាសន៍ដ៏សាមញ្ញមួយគឺត្រូវហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីជួយបង្កើនថាមពលឬយ៉ាងហោចណាស់ ដើរឲ្យបានញឹកញាប់ ដើម្បីជួយកាត់បន្ថយអារម្មណ៍នឿយហត់គ្រប់ពេល ។
៣ គេងមិនគ្រប់ឬគ្មានគុណភាពនៃការគេងដូចជា៖មុនពេលចូលគេងជក់បារី ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ញ៉ាំភ្លាមក៏ចូលគេងភ្លាម មិនធ្វើលំហាត់ប្រាណ ហើយលេងទូរស័ព្ទថែមទៀត។ បើប្រើទម្លាប់ខាងលើនេះគឺកុំសង្ឃឹមថាមានកម្លាំងគ្រប់ឲ្យសោះ។ បោះចោលដាច់ខាតទម្លាប់អស់ហ្នឹង! ការធ្វើបែបនេះនឹងជួយឲ្យយើងគេងមិនលក់តែប៉ុណ្ណោះ ។
៤ ប្រូតេអ៊ីនមិនគ្រប់គ្រាន់ ការទទួលទានប្រូតេអ៊ីនមិនគ្រប់គ្រាន់ អាចជាមូលហេតុមួយទៀតដែលធ្វើយើង មានអារម្មណ៍អស់កម្លាំងពេញមួយថ្ងៃ។ ការសិក្សាក្នុងចំណោមនិស្សិតកូរ៉េបានបង្ហាញថា និស្សិតដែលទទួលទានអាហារមានប្រូតេអ៊ីនខ្ពស់ ដូចជាត្រី សាច់ ស៊ុត យ៉ាងតិចពីរដងក្នុងមួយថ្ងៃ អាចកាត់បន្ថយអារម្មណ៍អស់កម្លាំង។ ប្រូតេអ៊ីនក៏ជួយរក្សាកម្រិតមេតាប៉ូលីសផងដែរ វាក៏ការការពារអស់កម្លាំងផងដែរ ។
៥ កម្រិតស្ត្រេសខ្ពស់ ស្ត្រេសជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង។ មានការស្រាវជ្រាវជាច្រើនដែលបង្ហាញថា ភាពតានតឹងខ្លាំងត្រូវបានផ្សារភ្ជាប់ទៅនឹងភាពអស់កម្លាំង។ យើងប្រហែលជាមានអារម្មណ៍នឿយហត់ជាងមុន នៅពេលយើងតានតឹងនិងធ្វើការ។ បញ្ហានេះអាចត្រូវបានដោះស្រាយដោយការគ្រប់គ្រងស្ត្រេស ហាត់យូហ្គា ញ៉ាំអាហារដែលអ្នកចូលចិត្ត សម្រាក ធ្វើលំហាត់ប្រាណ អាចជួយកាត់បន្ថយភាពតានតឹង ៕
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?