Customer Support: 085292910

Need Help?

មិនសូវញាំផង តែដុះក្បាលពោះ ? ការពិតមកពីបែបនេះសោះ

Jul 09, 2022

តើ​នរណា​ទៅ​មិន​ចង់បាន​រាង​ស្ល៉ី​ម​ស្អាត​នោះ ? ហើយ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​សម្រក​ទម្ងន់​បែប ងាយ​ៗ ហើយ​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស​មែន​ទេ ? មិន​ពិបាក​ឡើយ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​អនុវត្ត​សកម្មភាព​មួយ​ចំនួន ៖

១.​ក្រោកឈរ ៖ ធ្លាប់​ដឹង​ទេ​ថា​គ្រាន់តែ​ការ​ក្រោកឈរ​ធម្មតា​អាច​ជួយ​ឲ្យ​អ្នកមាន​ក្បាលពោះ​រាបស្មើ​បាន​។ ប្រសិនបើ​អ្នក​ចង់​មាន​រាង​ស្អាត ឬ​ក្បាលពោះ​រាបស្មើ ប៉ុន្តែ​ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ​ពិបាក​ខ្លាំងក្លា​ណាមួយ​នោះ ចូរ​ព្យាយាម​ក្រោកឈរ​ឱ្យ​បាន​ញឹកញាប់ ហើយ​អ្នក​នឹង​ភ្ញាក់ផ្អើល​ជាមួយ​លទ្ធផល​ពេល​ក្រោយ​។

២.​ដើរ ៖ ប្រសិនបើ​អ្នក​គិត​ថា មាន​តែ​សាច់ដុំ​ជើងទេ​ដែល​ទទួល​បានការ​ហ្វឹកហាត់ ឬ​ដំណើរការ​នៅ​ពេល​ដើរ​នោះ ចូរ​គិត​ឡើង​វិញ​ម្ដងទៀត ។ ការ​ដើរ​មិន​ត្រូវ​តែ​ល្អ​សម្រាប់​សាច់ដុំ​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ ហើយ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​បាន​ផង​ដែរ ! ការ​ដើរ​ជា​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ ដោយ​វា​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​អនុវត្ត ។

៣.​ឡើងជណ្ដើរ ៖ ធ្លាប់​ដឹង​ទេ​ថា​ការ​ដើរ​ឡើងជណ្ដើរ ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​សម្រក​ខ្លាញ់​ក្បាលពោះ ? ដើម្បី​ជា​ការ​ប្រសើរ​ជំរុញ​ការ​ដុត​បំផ្លាញ់​ខ្លាញ់​ក្បាលពោះ ចូរ​ឈាន​ឡើង​ម្ដង ២​ជំហាន ! ហើយ​ការ​ដើរ​ឡើងជណ្ដើរ​ផ្ដល់​ការ​ហ្វឹកហាត់​ដល់​សាច់ដុំ​ពោះ​ច្រើន​ជាង​ការ​ដើរ​ចុះ​ជណ្ដើរ ។

៤.​ជិះ​កង់ ៖ ការ​ជិះ​កង់​ជួយ​ហ្វឹកហាត់​សាច់ដុំ​ពោះ​បាន​យ៉ាង​ប្រសើរ ដូច្នេះ​ប្រសិនបើ​ចង់​ទទួល​បាន​រាង​ស្លី​ម​ស្អាត​ក្បាលពោះ​រាបស្មើ ចូរ​ជិះ​កង់​ឱ្យ​បាន​ញឹកញាប់ !

៥.​ហែល​ទឹក ៖ ការ​ហែល​ទឹក​មិន​ត្រឹមតែ​ជា​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​សម្រាប់​ក្បាលពោះ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​តែ​ម្ដង !

៦.​សម្អាតផ្ទះ ៖ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្នុងផ្ទះ​ស្អាត ហើយ​មាន​របៀបរៀបរយ​ប៉ុណ្ណោះ​ទេ ការ​បោសសម្អាត​រៀបចំ​ក្នុងផ្ទះ​ក៏​ធ្វើ​ឲ្យ​អ្នក​ស្រក​ខ្លាញ់​ក្បាលពោះ​ផង​ដែរ ! នោះ​ក៏​ព្រោះតែ​អ្នក​បាន​ធ្វើ​ចលនា​រាង​កាយ​យ៉ាងច្រើន​ដូច​ជា ឈោង​, រុញ​, លើក​, ទាញ​, វាស​ចុះឡើង​, ជូត​សម្អាត ។ អ្នក​មិន​ចាំបាច់​សម្អាត​ក្នុងផ្ទះ​ទាំងមូល​តែ​ម្ដង​ក៏​បាន គ្រាន់តែ​សម្អាត​ក្នុង​បន្ទប់ ឬ​ផ្នែក​ណាមួយ​ក្នុងផ្ទះ​រាល់​ថ្ងៃជា​ការ​ស្រេច ៕

 

សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung

 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?