Customer Support: 085292910

Need Help?

ការមានព្រូនច្រើននៅក្នុងរាងកាយ អាចប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ ដូចនេះគួរតែឧស្សាហ៍ទម្លាក់ចោល

Jul 05, 2022

ការ​ដើរ​ជើង​ទទេ ញ៉ាំ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ត្រី សាច់​ដែល​ចម្អិន​មិន​បានល្អ ឬ​មិន​បាន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​បន្ទាប់ពី​បន្ទោបង់​រួច អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ការ​ឆ្លង​ពង​ព្រូន ។

ប្រភេទ​ព្រូន​មួយ​ចំនួន​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា រួម​មាន ពពួក​ព្រូន​អំបោះ ព្រូន​ខ្សែតី ព្រូន​ម្ជុល ព្រូន​មូល និង​ព្រូន​ទំពក់។ ភាគច្រើន ព្រូន​នៅ​ក្នុង​រាងកាយ​យើង ធ្វើ​ឲ្យ​​ស្ទះ​បំពង់​រំលាយ​អាហារ ឆក់​យក​សារធាតុ​ចិញ្ចឹម​ ហើយ​បញ្ឈប់​ដំណើរ​ការ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​តែ​ម្ដង ។

ពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើ​ថ្នាំ​ទម្លាក់​ព្រួន ពេល​អ្នក ឬ​កូន​អ្នក មាន​រោគ​សញ្ញា ដូចជា រមាស់ ឬ​រសើប​រន្ធ​គូទ មាន​ព្រូន​ក្នុង​លាមក ក្អក​ញឹកញាប់ ឧស្សាហ៍​ចុក​ពោះ និង​អស់​កម្លាំង ។

ការ​មាន​ព្រូន​ក្នុង​ខ្លួន​ច្រើន យូរ​ទៅ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា ពោះ​ប៉ោង ឈឺ​ពោះ​ខ្លាំង រាករូស ស្រក​ទម្ងន់ និង​ស្លេកស្លាំង។ ពេទ្យ​នឹង​ប្រាប់​អ្នក​ឲ្យ​លេប​ថ្នាំ​ទម្លាក់​ព្រូន មួយ​គ្រាប់​មួយ​ដង រៀង​រាល់ ៦ ខែ​ម្ដង។ អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ គួរ​ទម្លាក់​ព្រូន​រៀង​រាល់ ៣ ទៅ ៤ ដង​ក្នុង​មួយ​ឆ្នាំ។ ថ្នាំ​ដែល​ពេទ្យ​ចេញ​វេជ្ជបញ្ជា ភាគ​ច្រើន​គឺ mebendazole និង albendazole​ ៕

 

សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?