Customer Support: 085292910

Need Help?

នៅសុខៗ ជ្រៀបឈាមតាមជើងធ្មេញ ឬស្នាមអុចក្រហមលើស្បែក សូមប្រញាប់ទៅពិនិត្យជាបន្ទាន់ ព្រោះអ្នកអាចនឹងមានបញ្ហាមួយនេះ

Jul 02, 2022

នៅសុខៗ ជ្រៀបឈាមតាមជើងធ្មេញ ឬស្នាមអុចក្រហមលើស្បែក ។ តើមកពីមូលហេតុអ្វី ? តាមការស្រាវជ្រាវវេជ្ជសាស្ត្រ អាការៈបែបនេះច្រើនបង្កឡើងដោយជំងឺគ្រាប់ឈាម។ ជំងឺទាំងនោះអាចបណ្តាលមកពី វិបត្តិកំណកឈាម ឬគ្រាប់ឈាមប្លាកែតថយចុះខ្លាំងខុសប្រក្រតី (thrombopénies) ។

១) រោគសញ្ញាខ្លះៗ ដែលលោកអ្នកគួរចាប់អារម្មណ៍៖
– ស្នាមអុចតូចៗពណ៌ក្រហមដូចមូសខាំ នៅលើស្បែក ពិសេសលើអវយវៈ។
– ស្នាមជាំពេលប៉ះពាល់តិចតួច ឬក្រោយពេលចាក់ថ្នាំ។
– ស្នាមជាំដោយឯកឯងដោយមិនបានដឹងខ្លួន។
– អាចចេញឈាមតាមជើងធ្មេញ ដោយឯកឯង ឬពេលដុសធ្មេញ។
– ចំពោះស្ត្រី មានរដូវមកច្រើន និងក្នុងរយៈពេលវែងខុសធម្មតា។
– អាចមានលាមកពណ៌ខ្មៅផុកៗ ឬទឹកនោមមានឈាម (សញ្ញាធ្ងន់ធ្ងរ)។

២) មូលហេតុខ្លះៗ ដែលបណ្តាលអោយមានបញ្ហាបែបនេះ៖
ក. ការផលិតគ្រាប់ឈាមប្លាកែតថយចុះ
– កង្វះជីវជាតិ B12
– ការពិសារស្រាលើសចំណុះ និងរយៈពេលយូរ
– ជំងឺឆ្លងខ្លះ ដែលបណ្តាលមកពីវីរុស (ឧទាហរណ៍ៈ ជំងឺផ្តាសាយ ជំងឺគ្រុនឈាម ជាដើម។)
– ជំងឺមហារីកឈាម
ខ. ការបំផ្លាញប្លាកែតក្នុងសរសៃឈាម
– អ្នកជំងឺមានអង្គបដិបក្សប្រឆាំងនឹងប្លាកែត (PTI, purpura thrombopénique idiopathique)
– ការប្រើប្រាស់ថ្នាំផ្សះច្រើន
– ស្ត្រីមានផ្ទៃពោះខ្លះ
– ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី លក្ខណៈជាប្រព័ន្ធ (maladies systémiques)

៣) មានបញ្ហាបែបនេះ យើងត្រូវដោះស្រាយយ៉ាងដូចម្តេច?
ក) លោកអ្នកគួរមកជួបវេជ្ជបណ្ឌិតជំនាញជំងឺឈាម ដើម្បីស្វែងរករោគវិនិច្ឆ័យពិតប្រាកដ ដើម្បីធ្វើការព្យាបាលអោយបានជាសះស្បើយតាមក្បួនវេជ្ជសាស្ត្រ។ គេធ្វើរោគវិនិច្ឆ័យដោយបូមឈាម និងខួរឆ្អឹង យកទៅវិភាគនៅមន្ទីរពិសោធន៍ ដើម្បីកំណត់ប្រភេទ និងមូលហេតុនៃជំងឺនេះ ។
ខ) ការព្យាបាល
ការព្យាបាលតាមមគ្គុទេសព្យាបាលសកល (universal guidelines) អាចព្យាបាលដោយថ្នាំប្រឆាំងនឹងការបំផ្លាញប្លាកែត និងព្យាបាលមូលហេតុផ្សេងៗទៀត ដែលធ្វើអោយការផលិតប្លាកែតថយចុះ ។

៤) អនុសាសន៍របស់វេជ្ជបណ្ឌិត៖
” ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកទទួលការពិគ្រោះជំងឺជាមួយ វេជ្ជបណ្ឌិតជំនាញ ផ្នែកជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលអោយទាន់ពេលវេលា និងឈានទៅជាសះស្បើយបាន ៕

 

សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?