វិធីសាស្ត្រ៦ចំណុច ថែទាំសុខភាពភ្នែកអោយមានសុខភាពល្អ
Jul 02, 2022
មនុស្សទូទៅភាគច្រើនតែងកើតអាការៈរមាស់ភ្នែក ជាពិសេសនៅពេលយប់ហើយអាការៈនេះបណ្ដាលមកពីកត្តាច្រើនដូចជា ធូលីដី ខ្វះជាតិសំណើមនៅក្នុងភ្នែក អាឡែកស៊ី ជម្ងឺរលាកស្បែកការស្ទះរន្ធនៃក្រពេញបញ្ចេញប្រេងនៅក្នុងភ្នែកការឡើងកម្ដៅនៅក្នុងភ្នែក ការសម្លឹងកញ្ចក់ទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រយូរពេកការប្រើប្រាស់ដើម ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រ៦ចំណុចសំខាន់ៗ ដើម្បីថែទាំសុខភាពភ្នែកអោយមានសុខភាពល្អ:
1- បរិភោគរបបអាហារដែលជួយដល់សុខភាពភ្នែក
ការការពារភ្នែកចាប់ផ្ដើមគិតចាប់ពីអាហារដែលយើងបរិភោគទៅ។ តាមការសិក្សាស្រាវជ្រៀវបង្ហាញថា សារធាតុចិញ្ចឹមដែលមាននៅក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃដូចជា អាស៊ីតខ្លាញ់អូមេហ្គា៣ Lutein ស័ង្កសី វីតាមីនស៊ី និងវីតាមីនអ៊ី អាចជួយការពារពីបញ្ហាគំហើញនៅវ័យចំណាស់ ដូចជា ការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)និងជំងឺភ្នែកឡើងបាយ។ ការបរិភោគអាហារទាំងនេះជាទៀងទាត់នាំអោយភ្នែកយើងមានសុខភាពល្អ។
អាហារទាំងនេះមាន៖
- បន្លែបៃតងដូចជា ផ្ទី ខាត់ណាផ្កា ខាត់ណាដើម(Collards)
- ត្រីសាម៉ុង ត្រីធូណា និងប្រភេទត្រីដែលសម្បូរខ្លាញ់ជាច្រើនទៀត
- ស៊ុត គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក និងប្រភពប្រូតេអ៊ីនផ្សេងទៀតដែលមិនមែនជាប្រភេទសាច់
- ផ្លែក្រូច ក្រូចឆ្មា ឬទឹកផ្លែឈើផ្សេង
- Oysters និងសាច់ជ្រូក
ការទទួលទានរបបអាហារដែលមានតុល្យភាពល្អអាចជួយអ្នករក្សាទង្ងន់អោយស្ថិតក្នុងស្ថានភាពល្អ ដែលធ្វើអោយអ្នកជៀសវាងបានពីជំងឺដែលទាក់ទងនឹងការធាត់លើសទម្ងន់មួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលនាំអោយងងឹតភ្នែកចំពោះមនុស្សពេញវ័យ។
2- បញ្ឈប់ការពិសារបារី
ការពិសារបារីធ្វើអោយអ្នកងាយនឹងមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)។ ប្រសិនបើអ្នកបានព្យាយាមឈប់ពិសារបារីពីមុនហើយ ប៉ុន្តែបានចាប់ផ្តើមពិសារបារីម្ដងទៀត សូមព្យាយាមបញ្ឈប់ការពិសារបារីអោយបាន។ ការព្យាយាមឈប់ពិសារបារីបានច្រើនដងពេលណា នោះអ្នកនឹងទទួលបានការផ្ដាច់បារីដោយជោគជ័យ។
3- ពាក់វ៉ែនតាការពារពន្លឺថ្ងៃ
ប្រភេទវ៉ែនតាការពារពន្លឺថ្ងៃដែលមានគុណភាពល្អនឹងជួយការពារភ្នែករបស់អ្នកពីកាំរស្មីអុលត្រាវីយូឡេរបស់ព្រះអាទិត្យ(UV Ray)។ ការប៉ះពាល់កាំរស្មី UV ច្រើនធ្វើអោយភ្នែករបស់អ្នកឆាប់កើតជំងឺភ្នែកឡើងបាយនិងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)។ ជ្រើសរើសវ៉ែនតាដែលការពារកាំរស្មីUVAនិងUVBបាន៩៩%ទៅ១០០%។ គួរប្រើវ៉ែនតាដែលមានសុំជុំវិញអាចជួយការពារភ្នែករបស់អ្នកពីគ្រប់កន្លែង។ កញ្ចក់Polarize អាចជួយកាត់ស្រមោលនិងពន្លឺភ្លើងឡាននៅពេលយប់។ ប្រសិនបើអ្នកពាក់Contact Lens មួយចំនួនដែលអាចជួយការពារកាំរស្មីUV ក៏វានៅតែមិនល្អដូចការពាក់វ៉ែនតាការពារUV នោះដែរ។
4- ប្រើឧបករណ៍សុវត្ថិភាពការពារភ្នែក
ប្រសិនបើអ្នកបានធ្វើការជាមួយសម្ភាៈគ្រោះថ្នាក់ឬការងារនៅទីខ្ពស់ ឬនៅតាមផ្ទះ សូមពាក់វ៉ែនតាការពាំរភ្នែកគ្រប់ពេល។
កីឡាមួយចំនួនដូចជា Hockey, Racquetball, and Lacrosse ផងដែរអាចនាំអោយរងរបួសភ្នែក។ ពាក់ឧបករណ៍ការពារភ្នែកដូចជា មួកសុវត្ថិភាព របាំងការពារមុខ ឬវ៉ែនតាដែលមានកញ្ចក់ជាប្រភេទកាបោនរឹងមាំដើម្បីការពារភ្នែករបស់អ្នក។
5- ព្យាយាមងាកចេញពីកញ្ចក់កំព្យូទ័រឬសំឡឹងឆ្ងាយ
- ដាក់កុំព្យូទ័ររបស់អ្នកអោយទាបជាងកម្រិតនៃភ្នែករបស់អ្នកបន្តិចដើម្បីអោយភ្នែកមើលចុះក្រោមទៅកញ្ចក់កុំព្យូទ័រ។
- សូមព្យាយាមជៀសវាងការចាំងពន្លឺពីបង្អួចកញ្ចក់និងពីពន្លឺកុំព្យូទ័ររបស់អ្នក។ ចាំបាច់ត្រូវប្រើអេក្រង់ការពារពន្លឺកុំព្យូទ័រ។
- ជ្រើសរើសកៅអីដែលមានផាសុខភាពមួយដើម្បីអង្គុយដាក់បាតជើងរបស់អ្នកអោយរាបនៅលើកំរាលឥដ្ឋ។
- ប្រសិនបើភ្នែករបស់អ្នកស្ងួត សូមព្យាយាមព្រិចឬបិតអោយបានច្រើនដង។
6- ទៅពិនិត្យភ្នែកអោយបានទៀងទាត់
យើងទាំងអស់គ្នា សម្បីតែកុមារគួរទទួលបានការពិនិត្យភ្នែកអោយបានទៀងទាត់។ ការពិនិត្យភ្នែកជាទៀងទាត់អាចជួយការពារការគំហើញ និងការមើលឃើញដ៏ច្បាស់ល្អបំផុតមួយ។ ការពិនិត្យភ្នែកក៏អាចរកឃើញជំងឺភ្នែកមួយចំនួនដូចជា ជំងឺទឹកដក់ក្នុងភ្នែក ដែលមិនមានបញ្ចេញរោគសញ្ញា។ វាជាការសំខាន់បំផុតក្នុងការរកឃើញជំងឺនេះអោយបានទាន់ពេលវេលា ដែលអាចងាយស្រួលក្នុងការព្យាបាលបានទាន់ពេលវេលា ។
សូមដោនឡូត GrandMed App ឥឡូវនេះ ដើម្បីណាត់ជួបវេជ្ជបណ្ឌិតជំនាញ !
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?