កូវីដ១៩ កម្រើកឡើងវិញ ក្រោយរកឃើញករណីឆ្លងឡើងវិញកាលពីថ្ងៃទី ២៨
Jun 30, 2022
នៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងសារជាថ្មីនៅក្នុងប្រទេស ។
ក្រោយគ្មានករណីឆ្លងកូវីដ-១៩ អស់រយៈពេល ៥២ ថ្ងៃ នៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអោយដឹងថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាថ្មី តាមរយៈការធ្វើតេស្ត PCR មួយចំនួន ដែលអ្នកធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទទៅក្រៅប្រទេសមួយចំនួន និង មួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងប្រទេសវិញ ។
ក្រោយមកនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ ដែលមានចំនួន ១០ នាក់ រកឃើញនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ក្នុងនេះ ២ ករណីគឺនាំចូល ដែលសុទ្ធសឹងតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ចេញលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនធ្វើតេស្ត PCR ៕
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?