ធ្វើការយប់ច្រើន ! ចុះបើឃ្លាន តើគួរញាំទេ ?
Jun 23, 2022
ការសម្រាក ឬគេង គឺផ្ដល់ពេលវេលាឱ្យរាងកាយជុសជុលផ្នែកសិករេចរឹល បញ្ចេញកាកសំណល់តាមអវយវៈផ្សេងៗ និងរំលាយអាហារដែលទទួលទានមកពេញមួយថ្ងៃ។ ការគេងបានគ្រប់គ្រាន់ គឺធ្វើឱ្យសុខភាពល្អមិនងាយប្រឈមនឹងជំងឺផ្សេងៗ និងរាងកាយមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយ និងដុតជាតិខ្លាញ់ក្នុងរាងកាយទប់ស្កាត់ការឡើងទម្ងន់ជ្រុល ឬភាពធាត់ ។
ផ្ទុយទៅវិញ បើអ្នកចូលគេងយប់ជ្រៅ ថែមទាំងទទួលទានអាហារនៅពេលយប់ជាចាំបាច់ ដើម្បីបង្កើនថាមពលបំពេញការងារនៅពេលយប់ទៀតនោះ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែគេងមិនគ្រប់គ្រាន់នោះទេ ថែមទាំងលើសទម្ងន់ ឬធាតុថែមទៀតផង ដោយសារតែក្រពះរំលាយអាហារមិនអស់ ។ ដូច្នេះ អ្នកគួរតែយល់ដឹងថា អាហារអ្វីគួរញ៉ាំ អ្វីមិនគួរញ៉ាំ បើឃ្លាន ឬចាំបាច់ត្រូវតែញ៉ាំនៅពេលយប់ ៖
- មិនគួរទទួលទានសាច់គោ សាច់ជ្រូក សាច់មាន់ ព្រោះអាហារប្រភេទនេះសុទ្ធតែពិបាករំលាយ
- គួរតែជ្រើសរើសប្រភេទអាហារងាយរំលាយដូចជា បន្លែ ផ្លែឈើ ស៊ុត និងសាច់ត្រី
- ផឹកទឹកក្តៅធម្មតាប្រមាណជាមួយកែវ ឬផឹកតែខ្ញីទឹកឃ្មុំ
- ពេលគេងគួរតែធ្វើយ៉ាងណាឱ្យពោះ និងជើង កក់ក្ដៅដូចជាការដណ្ដប់ភួយជាដើម
- ដោយសារតែរាងត្រូវការកំដៅដើម្បីរំលាយអាហារ ដូច្នេះមិនគួរផឹកទឹកកកនោះទេ ៕
សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?