Customer Support: 085292910

Need Help?

ការពិតមិនគួរស្អប់ខ្ទឹមឡើយ ! ព្រោះវាមានអត្ថប្រយោជន៍ចំប​ង ៨ យ៉ាង

Jun 22, 2022

ខ្ទឹម​ស ត្រូវ​បាន​គេទទួល​ស្គាល់​ថា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាង​កាយ។ ការ​សិក្សា​បង្ហាញថា ការ​បរិភោគ​ខ្ទឹម​ស (២.៥៦ ក្រាម) ​រាល់​ថ្ងៃ​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​គ្រុន​ផ្តាសាយបាន ៦៣%។ មួយ​វិញ​ទៀត បើ​អ្នក​គ្រុន​ផ្តាសាយ ខ្ទឹម​សក៏អាច​ជួយ​ឲ្យ​អ្នក​ឆាប់​ជា​ផង​ដែរ ។ 

  • សមាស​ធាតុ​របស់​ខ្ទឹម​សរ អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ ៖ ការសិក្សាមួយ បង្ហាញ​ថា ការ​បរិភោគ​ខ្ទឹម​ស ដែល​ចាស់ ​ប្រមាណ ០.៦ ទៅ ១.៦ ក្រាម​ មាន​សមត្ថភាពស្មើ​នឹងថ្នាំ​ពេទ្យ​ ក្នុង​ការ​​កាត់​បន្ថយ​សម្ពាធ​ឈាម​ បា​ន​ក្នុង​រយៈពេល​ ២៤ សប្តាហ៍។ សម្រាប់​អ្នក​ចង់​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ អ្នក​អាច​បរិភោគ​ខ្ទឹម​ស​ប្រមាណ ៤ កំពឹស ក្នុងមួយ​ថ្ងៃ។
  • ខ្ទឹម​ស អាច​ជួយ​ដល់​សុខភាព​បេះ​ដូង​ ៖ ខ្ទឹម​ស មាន​សមត្ថភាព​កាត់​បន្ថយសារធាតុកូឡេសស្តូរ៉ល​ នៅ​ក្នុង​ឈាម ប្រមាណពី ១០ ទៅ ១៥ ភាគ​រយ។ ការកាត់​បន្ថយជាតិ​ខ្លាញ់ និង ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ដើរ​ស្រួល គឺ​ជា​ភ័ស្តុតាង​បង្ហាញ​ថា ខ្ទឹម​ស​ អាចជួយ​ឲ្យ​បេះ​ដូង​មាន​សុខភាព​ប្រសើរ​ឡើង ហើយ វា​ល្អ​សម្រាប់អ្នក​មាន​ជំងឺ​លើស​ឈាម។
  • ខ្ទឹម​ស ជួយ​ដល់​ខួរ​ក្បាល ៖ ការសិក្សា​បង្ហាញ​ថា សមាសធាតុ Organo-sulfur ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ស មាន​សមត្ថភាព​ក្នុង​ការ​កំចាត់​កោសិកា​ម្យ៉ាង​ ដែល​បង្ក​ជា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល។ មិន​តែ​ប៉ុណ្ណោះ ខ្ទឹម​ស សំបូរទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​ការពារ​ប្រឆាំង​នឹងការ​បំផ្លាញ​កោសិកា និង​ភាព​ចាស់ អាច​កាត់​បន្ថយ​ហានិភ័យ​នៃការ​កើត​ជំងឺ​ខួរក្បាល​មួយ​ចំនួន​ដូចជា ជំងឺ​ភ្លេច​ភ្លាំង​ (Alzheimer) និងជំងឺវង្វេងស្មារតី។

  • ខ្ទឹម​សអាច​ជួយ​ដល់​​សុខភាព​ឆ្អឹង ៖ ការសិក្សា​មួយ​បង្ហាញ​ថា មនុស្ស​ស្រី​ ដែល​បរិភោគខ្លឺម​សប្រមាណ ២ ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​បង្កើន​ការ​បង្កើត​អរម៉ូន អឺស្រ្តូ​សែន ដែល​អាច​មាន​អត្ថប្រយោជន៍​ចំពោះ សុខភាព​ឆ្អឹង​របស់​ស្ត្រី។ ការ​សិក្សា​ផ្សេង​ទៀត​ក៏​បង្ហាញ​ដែរ​ថា ខ្ទឹម​ស ការពារអ្នក​ពី​ជំងឺ រលាក​សន្លាក់ ឬ ការ​បែក​បាក់​ឆ្អឹង។
  • ខ្ទឹម​ស ល្អ​សម្រាប់​សុខភាព​ពោះវៀន ៖ សារធាតុ​ខ្ទឹម​សរ ដែល​ចាស់ អាច​មាន​សារប្រយោជន៍​ចំពោះពោះ​វៀន​ ដោយ​វា​មាន​សមត្ថភាព​បង្កើន​ការ​ផលិត បាក់​តេរី​ល្អនៅ​ក្នុង​ពោះ​វៀន ដើម្បី​ជួយ​ដល់​ការ​រំលាយអាហារ​ ក៏​​ដូចជា​ប្រព័ន្ធភាព​ស៊ាំ​ផង។
  • ខ្ទឹម​ស ប្រឆាំង​នឹង​ជំងឺ​មហារីក ៖ ខ្ទឹម​ស​ និង ពពួក​ខ្ទឹម ត្រូវ​បាន​រក​ឃើញ​ថា​ មាន​សមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យនៃជំងឺ​មហារីក​ ប៉ុន្មាន​ប្រភេទ​ដូចជា ក្រពះ បំពង់​ក ក្រពេញ​ប្រូ​ស្តាត ពោះ​វៀន​ធំ។ ខ្ទឹម​ស​ ដែល​ស្រស់ ថែមទាំង​អាច​សម្លាប់​កោសិកា​មហារីក​ និង ការពារ​មិន​ឲ្យ​កោសិកា​មហារីក​កើត និង រីក​រាល​ដាល​ផង​ដែរ។
  • ខ្ទឹម​ស ជួយ​បង្កើន​សកម្មភាពរាង​កាយ ពិសេស សម្រាប់​អ្នក​លេង​កីឡា ៖ កាល​ពី​មុន ខ្ទឹម​ស ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បីបំបាត់​ភាព​នឿយ​ហត់ និង ធីងធោង ពិសេស​គឺ​ដើម្បី​បង្កើត​ផលិតភាពដល់​អ្នក​ធ្វើ​ការប្រើ​កម្លាំង​ផង​ដែរ។ សម្រាប់​អ្នក​លេង​កីឡា ខ្ទឹម​ស នឹង​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​សកម្មភាព​រាង​កាយ និង បន្ថយ​ភាព​អស់​កម្លាំង​នៅ​ពេល​ហាត់​ប្រាណ​ផង​ដែរ ៕

 

សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?