អត្ថប្រយោជន៍ ៦ យ៉ាងរបស់ត្រសក់ បើអ្នកដឹងហើយអាចនឹងចង់ញាំរាល់ថ្ងៃ
Jun 20, 2022
ត្រសក់គឺជាបន្លែដ៏ប្រជាប្រិយមួយសម្រាប់មុខម្ហូបទូទៅនៅលើពិភពលោកក៏ដូចជា ប្រទេសកម្ពុជាយើងផងដែរ។ ប្រជាជនយើងចូលចិត្តយកត្រសក់មកធ្វើជាជ្រក់ ចាវ ឬធ្វើជាអន្លក់ជាដើម។ តើលោកអ្នកដឹងទេថា ការពិសាត្រសក់ស្រស់ផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ? ទាំងនេះគឺជាអត្ថប្រយោជន៍ទាំង ៦ ចំណុចនៃការពិសាត្រសក់ ៖
១. សម្បូរទៅដោយជីវជាតិ៖ ត្រសក់ផ្ទុកជាតិកាឡូរីទាប និងមានវីតាមីន សារធាតុចិញ្ចឹមខ្ពស់។ នៅក្នុងត្រសក់ ៣០០ ក្រាមមានផ្ទុកប្រូតេអ៊ីន ២ ក្រាម សរសៃ Fiber ២ ក្រាម និងសារជាតិចិញ្ចឹមជាច្រើនទៀត ហើយជាពិសេសនោះមិនមានផ្ទុកសារធាតុដែលធ្វើឲ្យឡើងគីឡូថែមទៀតផង។
២. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ការសិក្សាមួយបានបង្ហាញថា ការពិសាត្រសក់ជួយកម្ចាត់ជាតិអុកស៊ីតកម្មនៅក្នុងរាងកាយ។ ជាតិអុកស៊ីតកម្មគឺជារ៉ាឌីកាល់សេរី ដែលវាផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់យើងដូចជា ជំងឺមហារីក ជំងឺបេះដូង និងបញ្ហាស្រ្តេសជាដើម។
៣. ផ្ដល់ជាតិសំណើម៖ នៅក្នុងត្រសក់មួយ មានផ្ទុកជាតិទឹក ៩៦% ដែលកត្តានេះវាជួយបំពេញជាតិទឹកនៅក្នុងរាងកាយបានយ៉ាងល្អ។ ដូចនេះ វាបានផ្ដល់ជាតិសំណើមបានយ៉ាងល្អដល់រាងកាយ និងស្បែកដែលការពារការប្រេះស្បែកបានយ៉ាងល្អ ជាពិសេសនៅក្នុងរដូវត្រជាក់។
៤. ជួយសម្រកទម្ងន់៖ ដោយសារតែត្រសក់ផ្ទុកជាតិកាឡូរីទាប ត្រសក់គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកចង់បញ្ចុះទម្ងន់។ ត្រសក់ចំនួន ៣០០ ក្រាមផ្ទុកជាតិកាឡូរី ៤៥ ក្រាម ដូចនេះលោកអ្នកអាចពិសាដោយមិនព្រួយពីបញ្ហាឡើងទម្ងន់ ហើយថែមទាំងជួយដល់សុខភាពបានច្រើនទៀតផង។
៥. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ ការស្រាវជ្រាវលើសត្វមួយបានបង្ហាញថា ត្រសក់អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម និងការពារពីការកើតជំងឺទឹកនោមផ្អែមបានទៀតផង។
៦. សម្រួលដល់ដំណើរការពោះវៀន៖ ការបរិភោគត្រសក់ជួយឲ្យសម្រួលដល់ចលនាពោះវៀន។ ដោយសារជាតិទឹកនៅក្នុងបន្លែមួយមុខនេះ វាជួយព្យាបាលបញ្ហាទល់លាមក សម្រួលដល់ការបន្ទោរបង់បានល្អ ៕
សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed
Recent Post
ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក
អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា
ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?
លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន
យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ
ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង
មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត
ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ
អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?
ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?