Customer Support: 085292910

Need Help?

ប៉េងបោះ មិនសូវមានគេនិយាយពីវាច្រើន តែមានប្រយោជន៍ទប់ស្កាត់ទឹកនោមផ្អែម

Jun 16, 2022

មានការនិយាយជជែកគ្នាជាច្រើន ទាក់ទងទៅនឹងផ្លែ ឬបន្លែប៉េងបោះ ប៉ុន្តែមិនមានសំណួរសួរទេ អំពីរសជាតិឆ្ងាញ់ និងអត្ថប្រយោជន៍របស់វា។ តើអ្នកដឹងទេថា ផ្លែប៉េងបោះ មានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព?

១-ការពារជំងឺមហារីក
ផ្លែប៉េងប៉ោះគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសេដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់នឹងជំងឺមហារីក ។ សារធាតុ lycopene ក្នុងបរិមាណខ្ពស់នៅក្នុងផ្លែប៉េងប៉ោះជួយទប់ស្កាត់ជំងឺមហារីក ។
២-ការពារបេះដូងរបស់អ្នក
ផ្លែប៉េងប៉ោះមានផ្ទុកជាតិកូលីន ប៉ូតាស្យូម ជាតិសរសៃ និងវីតាមីនសេដែលជួយពង្រឹងមុខងាររបស់បេះដូង ។ ការទទួលជាតិប៉ូតាស្យូមក្នុងកម្រិតខ្ពស់មានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ នេះគឺជាអត្ថប្រយោជន៍ចម្បងមួយនៃផ្លែប៉េងប៉ោះ ។
៣-ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ជាតិសរសៃក្នុងបរិមាណដ៏ខ្ពស់នៅក្នុងប៉េងប៉ោះជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ។ អាហារសំបូរជាតិសរសៃដូចជាផ្លែប៉េងប៉ោះជួយក្នុងការគ្រប់គ្រងកម្រិតអាំងស៊ុយលីន ។
៤-ល្អសម្រាប់សុខភាពស្បែក
ប៉េងប៉ោះផ្ទុកនូវវីតាមីនសេដែលត្រូវការជាចាំបាច់សម្រាប់ការសំយោគស្រទាប់កូឡាជែនលើស្បែក ។ វាអាចជួយរក្សាភាពទន់រលោងលើស្បែក ធ្វើឲ្យស្បែកមិនងាយជ្រីវជ្រួញ និងជួយធ្វើឲ្យមុខរបួសឆាប់ជា ។
៥-កាត់បន្ថយជំងឺបាក់ទឹកចិត្ត
ការបន្ធូរបន្ថយជំងឺបាក់ទឹកចិត្ត និងភាពតានតឹងគឺជាផលប្រយោជន៍ដ៏សំខាន់មួយនៃប៉េងប៉ោះ ។ សារជាតិ Folate ដែលមាននៅក្នុងប៉េងប៉ោះជួយក្នុងការដោះស្រាយជាមួយនឹងជំងឺបាក់ទឹកចិត្តដោយទប់ស្កាត់មិនឲ្យមានការកើនឡើងនៃជាតិ homocysteine ច្រើនហួសប្រមាណ ៕

 សូមដោនឡូត GrandMed App ឥឡូវនេះ!
1. ដោនឡូតអេប សំរាប់ទូរស័ព្ទ Iphone
https://apps.apple.com/nz/app/grandmed/id1592706175
2. ដោនឡូតអេប សំរាប់ទូរស័ព្ទ Samsung
https://play.google.com/store/apps/details?id=com.grandMed 

SHARE WITH

Recent Post

ការទទួលទានទឹកក្តៅពេលព្រឹកមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នក

អ្វីដែលយើងទាំងអស់គ្នា គួរតែដឹងអំពីជំងឺអុតស្វា

ការមានផ្ទៃពោះ នៅវ័យក្មេងពេក មានផលវិបាកអ្វីខ្លះចំពោះម្តាយ ?

លោកអ្នកអាចជួបជាមួយនឹង លោក វេជ្ជបណ្ឌិត យុត សំណាង ឯកទេសជំងឺកុមារ តាមរយៈ Grandmed អេបបាន

យល់ដឹងពីមហារីកមាត់ស្បូន ដែលស្ត្រីកម្ពុជាបាត់បង់ជីវិតដោយសារវា ប្រមាណជាង ១ពាន់នាក់ក្នុងមួយឆ្នាំ

ជាមួយ grandmed លោកអ្នកអាចណាត់ជួប វេជ្ជបណ្ឌិតផ្នែក សម្ភព និង រោគស្រ្តី ដែលជាស្ត្រីផ្ទាល់តែម្តង

មកស្គាល់អំពីការរីកក្រពេញប្រូស្តាត និងកត្តាបង្ក ដែលបុរសជាច្រើនពិបាកនឹងគេចផុតក្នុងជីវិត

ជាមួយនឹងលោក វេជ្ជបណ្ឌិត ស៊ី សុទ្ធអមត្ថា ជុំវិញនឹងបញ្ហាសុខភាពបន្តពូជ

អ្វីខ្លះជាអាហារពេលព្រឹកដ៏ល្អ សម្រាប់សុខភាព ?

ជំងឺលើសឈាម ជាជំងឺដែលកើតមានច្រើនជាងគេលើពិភពលោក តើវាមានផលប៉ះពាល់ដល់អ្វីខ្លះ ?